ខេត្តឧត្តរមានជ័យ៖ ព្រះសង្ឃ១អង្គរអិលជើងដួលធ្លាក់ក្នុងស្រះលង់ទឹកសុគត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីចន្លោះពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅក្នុងវត្តគោកឪឡោក ស្ថិតនៅក្នុងភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល ។

ព្រះសង្ឃរងគ្រោះ ព្រះនាម រីម ព្រើយ ភេទប្រុស អាយុ៧៩ឆ្នាំ មានជំងឺលើសឈាម។
មុនពេលកើតហេតុ ព្រះសង្ឃរងគ្រោះបានដើរទៅលើស្នួរមាត់ស្រះ ហើយដោយសារមានជំងឺលើសឈាមផងនោះ ព្រះសង្ឃរងគ្រោះបានដួលធ្លាក់ទៅក្នុងស្រះ បណ្ដាលឲ្យលង់ទឺកសុគតតែម្ដង។
ក្រោយពីសមត្ថកិច្ចទទួលព័ត៌មានភ្លាមៗ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានចុះទៅពិនិត្យ រួចបានឲ្យដឹងថា ជនរងគ្រោះពិតជាដួលធ្លាក់ក្នុងទឹកស្រះលង់សុគតពិតប្រាកដមែន។
សាកសពព្រះសង្ឃរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យគណៈកម្មាធិការ និងអាចារ្យវត្ត ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕