កំពង់ស្ពឺ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា នាវេលាម៉ោង​១២.១៥នាទីថៃ្ងទី២០​ ខែមេ​សា​ ឆ្នាំ​២០១៩​ មានករណីគ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ចំ​ណុ​ច​ចុះចំណតពេជ្រ​និ​ល​ ចន្លោះគីឡូម៉ែត្រលេ​ខ​ ១​០៤-១០៥​ ស្ថិតនៅ​ក្នុង​ភូមិ​ទី​ ៦​ ឃុំត្រែងត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បង្កដោយរថយន្ដ​ ០២​គ្រឿង​ បេីកក្នុងទិសដៅស្របគ្នា​ ចុះចំណតបុ​កគូ​ថរថយន្ដតូចពីក្រោយ​ពីកេីតទៅលិច​ បឋមរង​របួស​ ​៥​នាក់​ស្រី​ ២​នាក់​ ។ ចំពោះមូលហេតុ​ នឹងពិស្ដារ​ជូនពេ​ល​ក្រោយ​ បច្ចុប្បន្នកំលាំ​ងនគរបាល​ចរាចរណ៍​ខេត្ត​ នគរបាល​ស្រុក​ភ្នំស្រួច​ និង​កំលាំង​យោ​ធា​បញ្ជាការ​ដ្ឋាន​ការពារ​កោះឆ្នេរ​ កំពុ​ងជួយដឹកជញ្ជូ​ន​អ្នករបួសទៅកាន់មន្ទីរពេទ្យ​ ៕