ខេត្តព្រះវិហារ៖ ស្ត្រីម្នាក់កំពុងជីកថ្នាំឫសឈើសុខៗ ត្រូវឃាតករលបវាយនឹងដងចបជីកពីក្រោយ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ត្រូវបានប្រភពព័ត៌មានអះអាងមួយថា ប្តីជាអ្នកសម្លាប់ ព្រោះក្រោយកើតហេតុប្ដីបានរត់គេចខ្លួនបាត់ ។

ករណីឃាតកម្មនេះបានកើតឡើង កាលពីវេលាម៉ោង០៦និង៤០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចយាយអៅ ចម្ងាយពីភូមិប្រហែល ០៩គីឡូម៉ែត្រ ក្នុងភូមិកេរ្ដិ៍ ឃុំរតន: ស្រុករវៀង ។
ស្ត្រីរងគ្រោះ (សព)ឈ្មោះ សៀប ម៉ៅ អាយុ៣០ឆ្នាំ ។ចំណែគប្តីឈ្មោះ ជុំ ជន អាយុ៣០ឆ្នាំ ដែលកំពុងស្ថិតក្នុងការសង្ស័យ បានរត់គេចខ្លួនបាត់ពីផ្ទះ ។ អ្នកទាំងពីររស់នៅ ភូមិឃុំកើតហេតុ។
សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យលើសាកសព ឃើញថា ជនសង្ស័យបានវាយជនរងគ្រោះនឹងដងចបជីកពីក្រោយ ពេលជនរងគ្រោះកំពុងជីកថ្នាំឈើ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ ខណៈនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់។ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕