កំពង់ចាម៖ លលាដ៍ក្បាល​ជីដូន​ និង​ចៅ ​ដែល​ឃាតក​កាប់​ផ្ដាច់​ ក្នុង​ករណី​ឃាតកម្ម​ កាកាលពីទី២ ខែ​មេសា ​ឆឆ្នាំ២០១៩ ចន្លោះ​ពី​ម៉ោង​១៥ និង៣០នាទី ដល់​ម៉ោង​៥ភ្លឺ ឈាឈានចូលថ្ងៃទី៣ ​ខែ​មេសា ឆ្នាំ២០១៩ ​ត្រូវ​បាន​រកឃើញ​ហើយ​ កាលពីថ្ងៃទី១៨ ​ខែ​មេសា​ ឆ្នាំ​២០១០នេះ។

លោក​ឧត្ដមសេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថា​ ក្រោយកើតហេតុ លោក​រួមជាមួយ​លោក​ឧត្ដមសេនីយ៍​ទោ ហេង​វុទ្ធី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ព្រម​ទាំង​ លោក​ គួច ចំរើន គណៈ នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ចុះ​ដល់​កន្លែង​កើតហេតុ ​ធ្វើការ​ស្រាវជ្រាវ​ និង​ចាប់ខ្លួន​ជនសង្ស័យ​២នាក់ ​កាលពី​ថ្ងៃ​ទី​៣ខែ​ឆ្នាំ​ដដែល ក្នុងនោះ មាន​ឈ្មោះ ស៊ឹម ខេង ភេទ​ប្រុស ​អាយុ​៥៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ​និង​ជនសង្ស័យ​ម្នាក់ទៀត ​ត្រូវជា​កូនបង្កើត​របស់​ជនសង្ស័យ។
ដោយឡែក ​ក្បាល​ជនរងគ្រោះ​ទាំង​២នាក់ ជីដូន ​និង​ចៅ​ ត្រូវ​ឃាតក​កាប់​ផ្តាច់ យកទៅ​លាក់ទុក ធ្វើ​ឲ្យ​​សមត្ថកិច្ច​ខិតខំ​រក​បន្ត​ទៀត រហរហូតដល់ថ្ងៃទី១៨ ​ខែ​មេសា​ ឆ្នាំ​២០១៩ទើប​រក​ឃើញ​។

លោក ឯម កុសល បាន​បន្តថា​ នៅនៅថ្ងៃទី១៨ ​ខែមេសា ​ឆឆ្នាំ២០១៩ វេលា​ម៉ោង​១៧និង០០នាទី មាន​ប្រជាពល​រដ្ឋ​រាយការណ៍​ថា ​បាន​ប្រទះឃើញ​ក្បាល​ជនរងគ្រោះ​នៅ​ក្រោយ​ផ្ទះ​របស់​ ឈ្មោះ ​ប្រាក់ សេង​ហឿន​ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ ស្ថិត​ក្នុងភូមិ​ទួល​ថ្ម​ ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ​ និង​ក្បាល​ក្មេងរងគ្រោះ​នៅក្នុង​របង​ដីចម្ការ​ ជាប់​ព្រំ​របស់​ឈ្មោះ​ខាងលើដែលមានចម្ងាយប្រហែលពី១៥០០ ទៅ​២០០០ម៉ែត្រ ​ពី​កន្លែង​កើតហេតុ​ ស្ថិត​នៅ​ទិស​ខាងលិច ​ឈាង​ខាងជើង​ដែល​ត្រូវបាន​សត្វ​ឆ្កែ​របស់​ម្ចាស់ផ្ទះ​អូស​យក​មក​ដាក់​ចំណុច​ខាងលើ​។
សូមបញ្ជាក់ថា បន្ទាប់ពីមានការប្រទះឃើញខាងលើ ក្រុមអ្នកជំនាញបច្ចេកទេសក៏បានមកដល់ដើម្បីសិក្សាបន្ថែមទៀត ៕