ខេត្តព្រៃវែង៖ បុរសម្នាក់ពេលស្រវឹងស្រា បានយកអាវុធខ្លីបាញ់ទ្បើងលើមួយគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិបឹងត្របរ ឃុំស្តៅកោង ស្រុកបាភ្នំ ។
ជនសង្ស័យមានឈ្មោះយិន អៀង ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិឃុំកើតហេតុ បានប្រើប្រាស់អាវុធកែច្នៃ ប៉ុន្តែគ្រាប់ពិត ហើយគ្មានច្បាប់អនុញ្ញាត។

មុនពេលកើតហេតុ ជនសង្ស័យឈ្មោះយិន អៀង ផឹកស្រាស្រវឹង បានយកអាវុធខ្លីបាញ់ទ្បើងលើមួយគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងត្រូវសមត្ថកិច្ច បានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាភ្នំ ដើម្បីសួរនាំ។
ជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕