ភ្នំពេញ ថ្ងៃទី​​​​​ 18 មេសា ឆ្នាំ 2019 ៖​​​ កាន់តែសប្បាយ កាន់តែរំជើបរំជួល​ និងកាន់តែប្លែក ជាមួយចក្រវាលភ្លើងពណ៍ នៃពិភពតន្ត្រី និងការស្រែកហ៊ោកញ្ចៀវ ក្នុងមហាព្រឹត្តិការណ៍ការប្រគំតន្ត្រី ព្រះច័ន្ទពេញវង្សដំបូងគេបង្អស់នៅប្រទេសកម្ពុជា Giant Moon Live Concert ដែលនាំមកជូនដោយក្រុមហ៊ុន Huawei ជាមួយ Huawei P30 សេរ៊ី ដែលអាចថតហ្សូមបានដល់ឋានព្រះច័ន្ទ។ ធានាថាកក្រើកកោះពេជ្រតែម្តងនៅថ្ងៃ សុក្រ 26 មេសា នេះ​! 

នេះជាការប្រគំតន្ត្រីដ៏អស្ចារ្យបំផុតមិនធ្លាប់មាន​ ដោយជួបជាមួយកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និងលោក នីកូ ដែលជាតារាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei ដែលអ្នកទាំងអស់គ្នានឹងរីករាយជាមួយនិង Huawei P30 ស៊េរី កាលីប ឡូយឆាយ និងទទួលបានភាពភ្ញាក់ផ្អើលជាមួយបច្ចេកវិទ្យាស៊ុបភើកាមេរ៉ា Leica 4 គ្រាប់ដំបូងគេបង្អស់ក្នុងពិភពលោក ថតរូបហ្សូមដល់ឋានព្រះច័ន្ទជាមួយលោក ឆន សុវណ្ណរាជ ថតរូបនៅទីងងឹតច្បាស់អស់ទាស់ ជាមួយ កញ្ញា សួសវីហ្សា ថតរូបម៉ាឡូយ សែលហ្វីម៉ាអែម និងការបង្ហាញស្តាយឆើតឆាយ ជាមួយកញ្ញា ប៉ាច គីមម៉ួយ ព្រមទាំងរាំលោត ក្រវី កូរពេញឆាកតន្ត្រីជាមួយចង្វាក់ EDM។ កំពូលតារាចម្រៀងទាំងអស់ នឹងពួតដៃគ្នាចូលមកអង្រួនឆាក Giant Moon Live Concert ឲ្យកាន់តែប្លែកនិងសប្បាយម៉ាអស់ដៃ នៅរាត្រីថ្ងៃសុក្រខាងមុខនេះ ។

ចូលរួមទស្សនាដោយសេរី សប្បាយៗ រាំច្រៀង​ លេងហ្គេមយករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ និងតេស្តកំពូលស្មាតហ្វូន Huawei ស៊េរីថ្មី​ត្រកូល P30 គឺ P30 Lite, P30 និង P30 Pro ដើម្បីហ្សូមដល់ឋានព្រះច័ន្ទ នៅមុខសាលមហោស្រពកោះពេជ្រ នៅថ្ងៃ 26 មេសា ចាប់ពីម៉ោង 5 ល្ងាចតទៅ​ ក៏មានការផ្សាយផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV និង Facebook Page Huawei Mobile ចាប់ពីម៉ោង 7:30 យប់ផងដែរ! កម្មវិធីនេះ ក៏មានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Smart, Pepsi, Sabay និង Grab​ ។

គួរបញ្ជាក់ផងដែរថា ស៊ុបភើកាមេរ៉ា​​​ Leica​ 4​ គ្រាប់ របស់កំពូលស្មាតហ្វូន P30 ស៊េរី មានសមត្ថភាពអស្ចារ្យ ជាមួយកាមេរ៉ាក្រោយទំហំ​ 40MP​​ ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ​ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។ ឡែន SuperZoom មានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ។ ជាងនេះទៅទៀត កំពូលស្មាតហ្វូននេះ មានសមត្ថភាពអាចថតរូបច្បាស់អស់ស្ទះក្នុងទីងងឹត និងផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ។

សម្រាប់តម្លៃ កំពូលស្មាតហ្វូន P30 ​Lite មានតម្លៃត្រឹមតែ $339 ថែមកាដូជាច្រើន ព្រមទាំងមានឱកាសឈ្នះរថយន្ត Mazda 2, P30 មានតម្លៃត្រឹមតែ $669 និង P30 Pro មានតម្លៃត្រឹមតែ $899​ ថែមកាដូច្រើនអស់ទាស់។
លឺតែគេល្បីផ្អើលថាហ្សូមមិនសំចៃ និងអាចហ្សូមដល់ឋានព្រះច័ន្ទ និងថតរូបនៅកន្លែងងងឹតស្លុបស្អាតកប់សេរី អីចឹងទៅចូលរួមកំសាន្តហើយតេស្តម្តងមើល! ជួបគ្នានៅថ្ងៃសុក្រ 26 មេសា សប្តាហ៍ក្រោយនេះ ធានាថាមិនមែនជាការប្រគំតន្ត្រីលំលំ ដដែលៗនោះទេ។ អត់បានទៅចូលរួម ដឹងថាស្តាយតែម្តង! កុំភ្លេចចូលរួមទាំងអស់គ្នាណា!
អត្ថបទពាណិជ្ជកម្ម