ហ្វេសប៊ុក៖ បច្ចុប្បន្នគេសង្កេតឃើញថា មានករណីក្បត់ផិតជាច្រើននៅក្នុងសង្គមគ្រួសារប្រទេសយើង ដែលតែងតែកើតមានជាហូរហែរស្ទើររៀងរាល់ថ្ងៃនេះមិនរាប់ទាំងករណីដែលមិនបែកធ្លាយដល់អ្នកសារព័ត៌មានផង ។ ភាគច្រើននៃករណីទាំងនោះ គឺបណ្ដាលមកពីមនុស្សប្រុសទៅលួចមានស្នេហាជាមួយនារីខាងក្រៅ បង្កជាភាពក្ដៅក្រហាយដល់ប្រពន្ធនៅផ្ទះ ប៉ុន្តែចម្លែកតែស្ត្រីវ័យក្មេង ស្រស់សោភាម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Vey Vey» ទោះបីជាដឹងថា ប្ដីរបស់នាងផិតក្បត់ទៅលួចបង្កាត់ភ្លើងស្នេហាក្រៅផ្ទះយ៉ាងណាក្ដី ក៏នាងនៅតែតាំងចិត្តត្រជាក់ដូចទឹកកក ហើយឆ្លៀតពេលរកនឹកពាក្យពេចន៍សរសេរជូនពរដល់ប្ដីរបស់នាង និងសហាយ៉ាងពិរោះ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖

ប្រពន្ធ

“ (សមគ្នាណាស់) ជូនពរឲ្យស្រលាញ់គ្នារហូតណា ប្ដីសំលាញ់កុំធ្វើអោយគេ ទឹកភ្នែកដូចអូនអី មើលថែគេអោយល្អដឹងនៅ ព្រោះស្រណោះក្មេងគ្នាខ្វះប្រុសស្រលាញ់ទាំងដឹងថាប្ដីគេហើយ នៅខំស្រលាញ់ទៀត យកទៅណាញុម (ខ្ញុំ) ឲ្យថែអោយបានល្អផងប្រយ័ត្នបាត់ គ្មានអីពិបាកទេសំរាប់ញុមគ្រាន់តែ លះបង់ប្ដីចោលម្សៀតម្នាក់ អោយទៅស្រីអត់ឃ្លានប៉ុនឹង អរគុណសំរាប់ទង្វើដ៏សែនថោកទាបរបស់អ្នក(ទាំង)ពីរ ដែលបានក្បត់ ញុមយ៉ាងសាហាវ ថោកទាំងស្រី ថោកទាំងប្រុស” ។
សូមបញ្ជាក់ងថា ចំពោះរឿងរាវខាងលើនេះគ្រាន់តែជាសម្ដីម្ខាងរបស់ភាគីដែលអះអាងថាជាប្រពន្ធតែប៉ុណ្ណោះ ៕
សហការី KBN

ប្រពន្ធ
ប្រពន្ធ
ប្រពន្ធ
ប្រពន្ធ
ប្ដី និងសហាយ
ប្ដី និងសហាយ
សារជូនពររបស់នាងប្រពន្ធ