សៀមរាប ៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បន្ទាយស្រី មានការ​ភ្ញាក់ផ្អើល​ជាមួយ​ភ្លៀង​កក់ខែ​មួយ​មេ បាន​ធ្លាក់​យ៉ាង​ជោកជាំ​ហើយ​មាន​លាយឡំ​មក​ជាមួយ​ដុំ​ទឹកកក​តូច​ៗ​យ៉ាងច្រើន ដែល​នេះ​ជា​បាតុភូត​ធម្មជាតិ​មួយ​ដែល​ធ្លាប់​កើត​មាននៅ​ប្រទេស​កម្ពុជា​កន្លង​មក ។

ហេតុការណ៍​ភ្លៀង​កក់ខែ នៅ​រដូវ​ខែប្រាំង​ហួតហែង បែរជា​មាន​ធ្លាក់​ដុំ​ទឹកកក​តូច​ៗ​នេះ កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមេសា​ឆ្នាំ​២០១៩ ស្ថិត​ក្នុង​តំបន់​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

ប្រជាជន​និយាយ​ថា ក្រោយ​ពី​ឃើញ​ដុំ​ទឹកកក ធ្លាក់​ពួក​គាត់​នាំ​គ្នា​រើស​មក​លេង​ហើយ​ក៏​រលាយ​រយៈពេល​ខ្លី​អស់​ទៅ​វិញ​ទៅ ។ ទោះជា​យ៉ាងណា នេះ​មិនមែន​រឿង​ចម្លែក​ទេ គឺ​កម្ពុជា​យើង​នៅ​តំបន់​ជា​ច្រើន​តែងតែ​ឃើញ​ភ្លៀង​លាយឡំ​មក​ជាមួយ​ដុំ​ទឹកកក​ជា​ញឹកញាប់ ៕