រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរទូទាំងប្រទេស គិតត្រឹម២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី១៤ និង១៥ ខែមេសា ឆ្នាំ២០១៩នេះ បានឆក់យកជីវិតមនុស្សចំនួន៣០នាក់ និងរបួសធ្ងន់ស្រាល៨៩នាក់ ។

តាមរបាយការណ៍ខាងលើ បានបញ្ជាក់ផងដែរថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសារករណីបើកបរល្មើសល្បឿន មិនគោរពសិទ្ធអទិភាព បើកវ៉ាជែង និងបើកបរក្នុងស្ថានភាពស្រវឹងផងដែរ ដូច្នេះហើយសូមបងប្អូនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ដើម្បីការពារជីវិតរបស់ខ្លួនផង និងអ្នកដទៃផង ៕