ទីបំផុតបុរសម្នាក់ដែលបានជួបគ្រោះអកុសល្យ ករណីផ្ទុះហ្គាសឡានទំនើប Luxus GX470 កាលពីម្សិលមិញនៅក្រុងតាខ្មៅនោះ បានទទួលមរណភាពហើយ កាលពីវេលាម៉ោង២ទាបភ្លឺ នៅថ្ងៃទី១៣ ខែមេសា នេះ ដោយសាររបួសធ្ងន់ធ្ងរខ្លាំងពេក គ្រូពេទ្យអស់លទ្ធភាពនិងជួយសង្គ្រោះគាត់បាន ។ ជនរងគ្រោះខាងលើ មានឈ្មោះ ងន គន្ធា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានឋានន្តរស័ក្តិ វរសេនីយ៍ទោ ។

យោងតាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មន្ត្រី PM ជាជនរងគ្រោះខាងលើបានទទួលមរណៈភាពកាលវេលាម៉ោងប្រហែល២ ទាបភ្លឺ ថ្ងៃ១៣មេសា ២០១៩ បន្ទាប់ពីបញ្ជូនទៅព្យាបាលមន្ទីរពេទ្យនៅប្រទេសវៀតណាម។

គួររំលឹកឡើងវិញផងដែរថា កាលពីថ្ងៃទី១២ ខែមេសា ម្សិលមិញនេះមានករណីរថយន្ត LEXUS GX470 ប្រើប្រព័ន្ធហ្គាស រហូតផ្ទុះចេញជាអណ្តាតភ្លើងសន្ធោរសន្ធៅ ឆេះរាលដាលដល់រថយន្តមួយគ្រឿងទៀត។ ហេតុការណ៍នេះបានកើតឡើងនៅមុខផ្សារតាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​​ និងបានធ្វើឲ្យបុរសម្នាក់ ត្រូវគេស្គាល់ថាជាតៃកុងឡាន រងរបួសរលាកធ្ងន់ និងទទួលមរណភាពនៅថ្ងៃទី១៣ ខែមេសា៕