ភ្នំពេញ៖ ផ្ទះវីឡាដ៏ស្កឹមស្កៃមួយកន្លែងរបស់លោក ឧកញ្ញា ទ្រី ភាព ត្រូវបានឆ្លងចរន្ត ឆេះចេញហុយផ្សែងខ្មួលខ្មាញ់ ផ្អើលរថយន្តពន្លត់អគ្គីភ័យ ចេញអន្តរាគមន៍ បង្ករអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្នុងផ្ទះ ៣៨ របស់លោក ឧកញ្ញា ទ្រីភាព ផ្លូវ៣០២ សង្កាត់បឹងកេង១ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់ ដែលជាអ្នករស់នៅ ជិតខាង និងមានអ្នកខ្លះទៀតធ្វើដំណើរឆ្លងកាត់ទីនោះ ក៏បានប្រទះឃើញ មានផ្សែងហុយខ្មួលខ្មាញ ចេញដំបូលផ្ទះ តែមិនមានអណ្តាតភ្លើងនេះទេ ដោយឃើញហេតុការណ៍បែបនេះ ក៏បាននាំគ្នាផ្អើលថា មានភ្លើងឆេះ ទើបផ្អើលដល់ សន្តិសុខដែលយាមនៅទីនោះ បាននាំគ្នារត់យកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ព្រមទាំងទំនាក់ទំនងហៅ រថយន្តអគ្គីភ័យរបស់ ស្នងការរាជធានីភ្នំពេញ មកចំនួន៣គ្រឿង ដើម្បីជួយអន្តរាគមន៍ តែពេលមកដល់ ខាងម្ចាស់ផ្ទះមិន អោយបាញ់ទឹកនោះទេគឺឲ្យយកបំពង់ពន្លត់អគី្គសភ័យ មកធ្វើការបាញ់ពន្លត់ ព្រមទាំងស្រាវជ្រាវរក ប្រភពដែលបង្កអោយមានការឆាបឆេះ ។

ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចមិនអាចអោយដឹងថា ការឆាបឆេះបណ្តាលឲ្យមកពីអ្វីហើយខូចខាតសំភារៈអ្វីនោះទេ គឺគ្រាន់តែនាំគ្នា ចូលទៅហើយក៏នាំចេញក្រៅបើករថយន្ត ចេញបាត់អស់ទៅ ៕