ភ្នំពេញ៖ បន្ទាប់ពីការឆ្លងកាត់ប្រព័ន្ធធ្វើតេស្តប្រេងឥន្ធនៈដែលមានតែមួយនិងដំបូង បង្អស់ពីក្រុនហ៊ុនកាល់តិច ដែលហៅថា ការធ្វើតេស្តដោយ ប្រើឧបករណ៍ Boroscope កាលពីខែតុលា ឆ្នាំ 2018កន្លងទៅនេះ បានធ្វើឲ្យអ្នកបើកបរយល់ច្បាស់ពីប្រភេទប្រេងឥន្ធនៈ ដែលពួកគេ ប្រើប្រាស់សម្រាប់យានយន្តរបស់ពួកគេគឺមានភាពខុសគ្នាយ៉ាងខ្លាំង។
លទ្ធផលទទួលបានជាក់ស្តែងពីការត្រួតពិនិត្យស៊ូប៉ាប់ចំនួន 162 ស៊ូប៉ាប់ ចេញពីយានយន្តចំនួន 23 គ្រឿងនៅក្នុងប្រទេសកម្ពុជាបានបង្ហាញថា យានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈកាល់តិចសម្រេចបានលទ្ធផលពិន្ទុជាមធ្យម 9.7 លើ 10 ទៅលើកម្រិតភាពស្អាតក្នុងស៊ូប៉ាប់ម៉ាស៊ីន។

លទ្ធផលនេះគឺលើសឆ្ងាយពីដៃគូប្រេងឥន្ធនៈប្រកួតប្រជែងនៅកម្ពុជា ដែលទទួលបានលទ្ធផលពិន្ទុជាមធ្យមត្រឹមតែ 7.6 លើ 10។ ចំពោះយានយន្តដែលចាក់ប្រេងឥន្ធនៈធម្មតា គឺមានភាពខុសគ្នាកាន់តែខ្លាំងជាមួយលទ្ធផលពិន្ទុទទួលបានត្រឹមតែ 7.0 លើ 10 ប៉ុណ្ណោះ។ យានយន្តដែលយកមកធ្វើតេស្ត ជាយានយន្តដែលមានអាយុកាល​ 16 ឆ្នាំ និងបើកបរបានចម្ងាយ 200,000 គីឡូម៉ែត្រ។ ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope បំពាក់ដោយកាមេរ៉ាពិសេសដើម្បីពិនិត្យផ្នែកខាងក្នុងនៃប្រព័ន្ធប្រេងយានយន្ត និងមើលពីភាពស្អាតនៃផ្នែកសំខាន់ៗរបស់ម៉ាស៊ីន។

នៅទីតាំងធ្វើតេស្តក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ អ្នកចូលរួមធ្វើតេស្តយានយន្តទទួលបានពិន្ទុល្អឬខ្ពស់អាចមើលឃើញតាមរយៈបច្ចេកវិទ្យាទំនើប។ អតិថិជនម្នាក់ឈ្មោះលោក សន ពៅ មកពីក្រុងភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថា “វាជាលើកដំបូងហើយដែលខ្ញុំបានឃើញលទ្ធផលជាក់ស្តែងបែបនេះ ដូច្នេះវាពិតជាគួរឲ្យកត់សម្គាល់។ នៅពេលខ្ញុំឃើញឧបរកណ៍នេះអាចប្រើប្រាស់
នៅប្រទេសកម្ពុជាគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ហើយវាផ្តល់ឲ្យខ្ញុំនូវទំនុកចិត្ត។”

សម្រាប់អ្នកចូលរួមផ្សេងទៀត ដែលយានយន្តទទួលបានលទ្ធផលមិនល្អនោះបញ្ជាក់ថាជម្រើសប្រេងឥន្ធនៈរបស់ពួកគេមានផលប៉ះពាល់តាំងពីយូរមកហើយ។ យោងតាមអតិថិជនម្នាក់ទៀតឈ្មោះលោក ផឹង គិតវឌ្ឍនៈ មកពីក្រុងភ្នំពេញ បានឲ្យដឹងដែរថា “ខ្ញុំពិតជាភ្ញាក់ផ្អើលដោយសារតែខ្ញុំជឿជាក់លើប្រេងឥន្ធនៈដែលខ្ញុំប្រើប្រាស់កន្លងមកតែដល់ពេលឃើញលទ្ធផលជាក់ស្តែងអ៊ីចឹងខ្ញុំពិតជាខកចិត្តខ្លាំងណាស់។ ទោះជាយ៉ាងណាខ្ញុំសប្បាយចិត្តដែលខ្ញុំអាចដឹងថាយានយន្តរបស់ខ្ញុំមានបញ្ហា តាមរយៈអ្នកជំនាញរបស់កាល់តិច​។”

យោងតាមលោក Daniel Hwang ដែលជានាយកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Chevron ប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា “អ្នកបើកបរយានយន្តជាធម្មតា
មិនដឹងពីស្ថានភាពនៃយានយន្តរបស់ខ្លួនទេ។ ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ផ្តល់ឱកាសឲ្យយើងបង្ហាញដល់អ្នកបើកបរទាំងអស់នៅក្នុងប្រទេសកម្ពុជាបានដឹងថា ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® ជួយរក្សាម៉ាស៊ីនយានយន្តបានស្អាត ផ្តល់ឲ្យយានយន្តដំណើរការល្អ ដោយមិនគិតពីអាយុកាលយានយន្តរបស់ពួកគេ។” គាត់បានបន្តឲ្យដឹងទៀតថា“ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope នៅប្រទេសកម្ពុជានេះ បានបង្ហាញពីលទ្ធផលគួរឲ្យចាប់អារម្មណ៍សម្រាប់ប្រភេទយានយន្តចាស់ៗ ដែលចាក់ប្រេងឥន្ធនៈ កាល់តិច ទៀងទាត់ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា នៅក្នុងស៊ូប៉ាប់ម៉ាស៊ីន​គឺមានស្ថានភាពល្អបំផុត។”

ការធ្វើតេស្តដោយប្រើឧបករណ៍ Karl Storz Endoscope (Boroscope) ដើម្បីពិនិត្យមើលផ្នែកខាងក្នុងនៃប្រព័ន្ធប្រេងរបស់យានយន្ត ដែលប្រៀបធៀបទៅនឹងស្តង់ដារ
របស់ក្រុមប្រឹក្សាសហប្រតិបត្តិការស្រាវជ្រាវ (CRC) លើប្រព័ន្ធវាយតម្លៃកំណកក្រមរក្នុងស៊ូប៉ាប់ (IVD) ជាមួយលទ្ធផលពិន្ទុ 10 គឺបង្ហាញពីភាពស្អាតបំផុត។ ម៉ាស៊ីនស្អាតគឺពិតជាសំខាន់ ព្រោះនៅពេលមានកំណកក្រមរកកច្រើនឡើង នោះចំហេះប្រេងឥន្ធនៈនឹងត្រូវបានរំខាន ដែលប៉ះពាល់ដល់ដំណើរការម៉ាស៊ីន ថាមពល សន្ទុះម៉ាស៊ីន ម៉ាស៊ីនស៊ីប្រេងច្រើន និងចេញផ្សែងច្រើន។

យោងតាមលោក Greg Engeler ដែលជាអ្នកឯកទេសវិស្វកម្មផ្នែកផលិតផលរបស់ក្រុមហ៊ុន Chevron នៅអាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ឲ្យដឹងថា “ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ជួយបង្ហាញអ្នកបើកបរទាំងអស់នៅក្នុងប្រទេសកម្ពុជាបានដឹងថាមិនមែនគ្រប់ប្រភេទប្រេងឥន្ធនៈសុទ្ធតែផលិតឡើងមានគុណភាពល្អដូចគ្នានោះទេ។ តាមរយៈការធ្វើតេស្តដោយផ្ទាល់នេះ បញ្ជាក់យ៉ាងច្បាស់ថា ប្រេងឥន្ធនៈ កាល់តិច ជួយឲ្យគ្រប់ផ្នែកសំខាន់ៗនៃម៉ាស៊ីនស្អាត ដែលផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យ 5 យ៉ាងដូចជា ធ្វើឲ្យម៉ាស៊ីនខ្លាំង សន្សំសំចៃប្រេង កាត់បន្ថយផ្សែង ម៉ាស៊ីនដំណើរការល្អ និងបង្កើនទំ​នុកចិត្ត។” គាត់បានបន្តឲ្យដឹងទៀតថា “នេះក៏ជាលើកដំបូង ដែលប្រេងឥន្ធនៈ កាល់តិច ជាមួយបច្ចេកវិទ្យា Techron® ថ្មី បានធ្វើតេស្តក្រោម
ស្ថានភាពយានយន្តនៅកម្ពុជាដែលចាក់ប្រេងឥន្ធនៈផ្សេងៗ នៅក្រោមលក្ខខណ្ឌនៃបរិយាកាស ការបើកបរ និងចរាចរណ៍ដូចគ្នា។ យើងពិតជាមានមោទនភាពដែលបច្ចេកវិទ្យាលាងសម្អាត Clean and Glide ចុងក្រោយបង្អស់នេះបង្ហាញពីថាមពលលាងសម្អាតដ៏អស្ចារ្យដើម្បីជួយឲ្យម៉ាស៊ីនយានយន្តរបស់អតិថិជនយើងដំណើរការល្អបំផុត”។

ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope នេះ សបញ្ជាក់ឲ្យឃើញពីការប្តេជ្ញាចិត្តរបស់កាល់តិចដើម្បីលាងសម្អាតម៉ាស៊ីនយានយន្ត ស្របពេលដែលក្រុមហ៊ុននៅតែរក្សាភាពពិតប្រាកដដើម្បីធ្វើការវិវឌ្ឍនៃ Techron® ក្នុងការប្រមើមើលពីបច្ចេកវិទ្យាម៉ាស៊ីន និងតម្រូវការទីផ្សារក្នុងតំបន់នាពេលអនាគត។ គ្រប់ប្រភេទប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® មានផ្ទុកសារធាតុបន្ថែមដែលបានស្រាវជ្រាវ និងអភិវឌ្ឍអស់រយៈពេលជាង 30 ឆ្នាំមកហើយ ជាមួយសមាសធាតុហៅថា Polyetheramine បង្កើតឡើងដើម្បីសម្អាតប្រព័ន្ធប្រេង និងការពារពីការប្រមូលផ្តុំនៃកំណកក្រមរ។ ប្រេងឥន្ធនៈដែលគ្មានគុណភាពអាចធ្វើឲ្យមានកំណកក្រមរ នៅក្នុងម៉ាស៊ីនយានយន្តដែលតោងជាប់អស់រយៈពេលយ៉ាងយូរនោះ អាចធ្វើឲ្យកម្លាំងម៉ាស៊ីនយានយន្តចុះខ្សោយ ឬបាត់បង់ថាមពល។

ប្រេងឥន្ធនៈកាល់តិច ជាមួយ Techron® មានលក់នៅគ្រប់ស្ថានីយកាល់តិចនៅទូទាំងប្រទេសកម្ពុជា ៕