ភ្នំពេញ៖ ស្រ្តីជនសង្ស័យម្នាក់មានស្រ្តីជាអាជីវករលក់ដូរក្នុងផ្សារឃាត់ប្រគល់ឲ្យសមត្ថកិច្ចដោយបន្លំលួចលុយចំនួន១០០០ដុល្លារ ហេីយសមត្ថកិច្ចនាំមកស្នាក់ការប៉ុស្តិ៍ដេីម្បីសាកសួរនាំហេតុការនះកេីតឡេីង កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០១៩នៅចំណុចតូចលេខD២ ២០០ជាន់ទី២ផ្សារអូឡាំពិក ស្ថិងនៅភូមិ២ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ លីម ជាសឿង ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២A តាមផ្លូវចាន់ចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាបានដាក់ពាក្យបណ្ដឹងនគរបាលរដ្ឋប៉ុស្ដិ៍អូឡាំពិកដេីម្បីចាត់វិធានការលេីស្រ្តីជនសង្ស័យឈ្មោះ ធឿន ឌីណា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរបោះឥវ៉ាន់ឲ្យគេ ស្នាក់នៅផ្ទះលេខ១២ ក្នុងបុរីកីឡា សង្កាត់វាលវង់ ខណ្ឌុមករា ដោយបន្លំលួចលុយក្នុងកាបូបលុយគាត់ទុកនៅលេីខោអាវសំរាប់លក់ ។

សមត្ថកិច្ចបានឲ្យដឹងថា បានទទួលជនសង្ស័យពីស្រ្តីរងគ្រោះកាលរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៩ហេីយសមត្ថកិច្ចប៉ុស្តិ៍បានសាកសួរនាំស្រ្តីរងគ្រោះមុនកេីតហេតុគាត់បានទុកកាបូបនៅលេីសំលៀកបំពាក់ដែលគាត់លក់ ហេីយក៏មានស្រ្តីជនសង្ស័យបានចូលមកតូបខ្លួន រួចក៏បន្លំលួចលុយក្នុងកាបូបចំនួន១០០០ដុល្លារ រួចហើយដេីរគេចចេញពីតូបបាត់ទេីបដឹង បង្កឲ្យមានការភ្ញាក់ផ្អេីលបាត់លុយតែចៃដន្យជនសង្ស័យដេីរត្រលប់មកវិញ យកខោអាវដែលភ្លេចនៅតូប ក្រោយមកក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។

សមត្ថកិច្ចបន្តថា ក្នុងការសាកសួរ ស្រ្តីជនសង្ស័យប្រកែកដោយមិនបានលួចលុយនោះទេ បេីសិនជាគាត់លួចលុយធ្វេីម៉េចត្រលប់មកយកខោអាវមិនវិញ បើខោអាវតម្លៃមិនស្មេីរលុយជនរងគ្រោះ១០០០ដុល្លារផង។ ទោះជាយ៉ាងណា ជនរងគ្រោះដាក់ពាក្យបណ្ដឹង និងចាប់ប្រគល់ឲ្យសមត្ថកិច្ច និងស្នេីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទលួច និងកសាងសំណុំរឿងបញ្ជូលទៅកាន់តុលាការដេីម្បីចាត់ការតាមនីតិវិធី ៕