រាជធានីភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការ ជាមួយកម្លាំងប្រជាការពារសាលាខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចកាបូបស្ពាយរបស់ជនបរទេស កាលពីវេលាម៉ោង៧ យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចលើសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ ១១៨ភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

ជនសង្ស័យឈ្មោះ ខួន ដែន ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ ធ្លាប់ប្រើប្រាស់គ្រឿងញៀន។ វត្ថុតាងចាប់យកបាន៖ កាបូបស្ពាយពណ៌ខៀវចំនួន១ ដែលមាន ទូរស័ព្ទដៃ ម៉ាកអាយហ្វូន៦ ពណ៌ទឹកប្រាក់ចំនួន១ និងសៀវភៅអានមួយក្បាល។ ចំណែកជនរងគ្រោះ ឈ្មោះMALTE CHRISTIAN HOWELER ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិអាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខC284H5N5R មុខរបរទេសចរ ស្នាក់នៅផ្ទះលេខ២៩ផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះ ខួន ដែន ត្រូវបានកម្លាំងជំនាញ សួរចម្លើយ និងកសាងសំណុំរឿង តាមនីតិវិធី៕