រាជធានីភ្នំពេញ៖ បុរសម្នាក់បានទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទទៅនឹងថ្នល់ បន្ទាប់ពីមានជម្លោះពាក្យសម្តីនឹងគ្នា នៅផ្សារកណ្តាល កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នោះ ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ និងបានឃាត់ខ្លួននៅថ្ងៃនេះហើយ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពេលបានទទួលព័ត៌មានពាក់ព័ន្ធការប្រើអំពើហិង្សានេះ កម្លាំងកងរាជអាវុធហត្ថបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស៊ើបអង្កេតជាបន្តបន្ទាប់រហូតកំណត់អត្តសញ្ញាណរបស់ជនបង្កហិង្សា និងឈានទៅឃាត់ខ្លួនមកផ្តន្ទាទោសទៅតាមច្បាប់នៅថ្ងៃនេះតែម្តង។