ខេត្តកណ្តាល៖ ស្រាបៀរកម្ពុជាកាន់តែពេញនិយមសម្រាប់អ្នកតាខ្មៅក្នុងកម្មវិធីជួបជុំផ្សេងៗ បន្ទាប់ពីភ្ញាក់ផ្អើលមានអ្នកឈ្នះរង្វាន់ធំ ៤លានរៀល និង ៤០លានរៀល ពី ក្រវិលកំប៉ុងស្រាបៀរកម្ពុជា កាន់តែច្រើននៅក្នុងខេត្តកណ្តាលមួយនេះ។

ក្នុងចំនោមអ្នកឈ្នះរង្វាន់ធំទាំងនោះ មានបងប្រុសម្នាក់ដែលគួរអោយចាប់អារមណ៍ជាងគេដោយសារតែសន្តានចិត្តដែលមនុស្សគ្រប់គ្នាជារឿយៗតែងកោតសរសើរ នោះគឺបងប្រុស ប៊ុន ចំណាន រស់នៅក្រុងតាខ្មៅ ដែលទើបតែបើករង្វាន់ ៤០លានរៀល ហើយក្តៅៗ បានប្រាប់ទាំងទឹកមុខញញឹមសប្បាយរីករាយថា “ប្រាក់រង្វាន់ ៤០លានរៀលនេះ ខ្ញុំនឹងយក ទៅធ្វើបុណ្យ ១០០ថ្ងៃ អោយម្តាយដែលជាអ្នកមានគុណរបស់ខ្ញុំ និង មួយចំនួនប្រហែល ៥០០-៦០០ដុល្លារ សម្រាប់ធ្វើបុណ្យចែកជូនចាស់ៗនៅតាមវត្តអារ៉ាមនារដូវកាលចូលឆ្នាំ ខ្មែរខាងមុខនេះ ហើយចំនែកដែលនៅសល់ខ្ញុំនឹងសងបំណុលធនាគារអោយដាច់ស្រាច់ រួចយកចំណែកខ្លះទៅពង្រីកមុខរបរលក់ដូរប្រចាំថ្ងៃប្រពន្ធរបស់ខ្ញុំ។”

សូមបញ្ជាក់បងប្រុស ប៊ុន ចំណាន ឈ្នះរង្វាន់ ៤០លានរៀលពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា ពេលដែលពិសារជុំគ្នាជាមួយក្រុមគ្រួសារ និង មិត្តភក្តិកំឡុងពេលទស្សនា ការប្រគុំតន្ត្រី ស្រាបៀរកម្ពុជា Rock the Nation ក្រុងតាខ្មៅ៕
សូមពិសារដោយការទទួលខុសត្រូវ!