រាជធានីភ្នំពេញ៖ ស្ត្រីចិត្តសាវាម្នាក់ ក្បត់ប្ដីលួចបង្កាត់ភ្លើងស្នេហ៏ជាមួយបុរសម្នាក់ជាជនជាតិវៀតណាម ខណៈដឹកដៃគ្នាចូលផ្ទះសំណាក់ ស្រាប់តែប្តីតាមទាន់ពេលកំពុងរួមរ័កគ្នាននលគក ។ ករណីប្រពន្ធលួចសាហាយស្មន់ ប្តីតាមទាន់ខាងលើនេះ បានកើតឡើងនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងផ្ទះសំណាក់ណាំ សុវណ្ណ ក្នុងសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា ។

បើតាមបុរសជាប្តី បានឲ្យដឹងថា ប្រពន្ធរបស់គាត់មានវ័យជាង៤០ឆ្នាំ បានលួចមានសាហាយស្មន់ជាមួយនឹងបុរសម្នាក់ទៀតដែលអោយដឹងថាជាជនជាតិវៀតណាម មានអាយុប្រហែលជា៥០ឆ្នាំដែរ ។
ប្រភពពីបុរសជាប្តី បានបន្តថា ក្រោយពីបានដឹងថា ប្រពន្ធគាត់នាំប្រុសសាហាយ ចូលផ្ទះសំណាក់ណាំ សុវណ្ណ គាត់ក៍បានទៅប្ដឹងសមត្ថកិច្ច ឲ្យចុះទៅដល់ផ្ទះសំណាក់នោះ ហើយបានឃើញប្រពន្ធរបស់គាត់កំពុងដេកជាមួយបុរសហាសាយនោះផ្ទាល់តែម្ដង សមត្ថកិច្ចក៍បានឃាត់ខ្លួនស្រីជាប្រពន្ធ និងជនជាតិវៀតណាម ជាប្រុសសាហាយនោះទៅសួរនាំនិងដោះស្រាយគ្នានៅប៉ុស្ដិ៍អូរឬស្សី១ តែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ភាគីបុរសជាសាហាយនោះ បានសុំសងជម្ងឺចិត្តទៅបុរសជាប្ដីចំនួន១០០០ដុល្លារដើម្បីបញ្ចប់រឿង តែបុរសរងគ្រោះជាប្តីមិនសុខចិត្តឡើយ៕