ភ្នំពេញថ្ងៃទី ០៨ មេសា ២០១៩៖ ដូចយើងដឹងហើយថាខ្សែស្រឡាយត្រកូល S ជំនាន់ទី 10 របស់ សាមសុង កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់ស្ទើរតែទាំងអស់លង់ចិត្តស្រឡាញ់ និងដកចិត្តមិនបានឡើយជាមួយនឹងចំណុចពិសេសៗ និងលក្ខណៈសម្បត្តិផ្សេងៗទៀតដែលស្មាតហ្វូនដទៃមិនមាន និងមិនអាចធ្វើបាន។

មកទល់ពេលនេះក្រុមហ៊ុន សាមសុង បានធ្វើឱ្យទីផ្សារក្នុងពិភពលោកមានការភ្ញាក់ផ្អើល និងកោតសរសើរមិនដាច់ពីមាត់ដោយ សាមសុង បានធ្វើការផ្តល់ជូនចំណុចជាច្រើនត្រូវចិត្តអ្នកប្រើប្រាស់ទាំងអស់បានយ៉ាងល្អឥតខ្ចោះ! អ្វីដែលពិសេសម្រាប់ម៉ូឌែល Galaxy S10|S10+ គឺវាមានរាងដ៏គួរឱ្យទាក់ទាញ ស្តើង ស្រាល ងាយស្រួលចាប់កាន់ពេញដៃល្អក្នុងការប្រើប្រាស់ជាមួយអេក្រង់ 6.1 អ៊ីញ និង6.4 អ៊ីញ ប្រភេទ Infinity-O Dynamic AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព QHD+ មាន Aspect Ratio 19:9 ជាពិសេសត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា HDR 10+ ទៀតផង! ពិតជាអស្ចារ្យ! ពិតជាឡូយ!

តើមានអ្នកណាខ្លះដែលមិនលង់ចិត្តជាមួយអេក្រង់ដ៏ល្អឥតខ្ចោះប្រភេទនេះនោះ? យើងអាចនិយាយបានយ៉ាងច្បាស់ថា Galaxy S10 ជាកំពូលស្មាតហ្វូនដែលមានអេក្រង់កប់កំពូលមួយដែលអាចផ្តល់ពណ៌ និងពន្លឺបានយ៉ាងល្អព្រមទាំងមានសមត្ថភាពរក្សាគុណភាពបានល្អនៅគ្រប់កាលៈទេសៈ។ បើយើងនិយាយពីរន្ធបំពងសម្លេងអាចធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់មិនអាចដកដៃចេញពីវាបានឡើយមិនថាការទស្សនាវីដេអូ ស្តាប់តន្ត្រី ឬលេងហ្គេមនោះទេ! បើនិយាយពីកាមេរ៉ាមុខអាចឱ្យអ្នកថតវីដេអូបានរហូតដល់កម្រិត 4K! ជាពិសេសអ្នកអាច Selfie បានច្បាស់ល្អជាមួយនឹងមុខងារជំនួយមួយចំនួនដូចជា Live Focus, Beauty, filter, និង AR emoji សម្រាប់ថតរូបថ្លុកកាន់តែស្រស់ស្អាត និងទាក់ទាញជាងមុនច្រើន! សម្រាប់កាមេរ៉ាខាងក្រោយវិញគឺមានចំនួន 3 គ្រាប់ហើយយើងអាចនិយាយបានថាវាពិបាកនឹងរកគូប្រៀបជាមួយខ្លាំងណាស់! ដូច្នេះហើយចំណុចដ៏ពិសេសៗទាំងអស់នេះគឺវាពិតជាស័ក្តិសម និងល្អគ្រប់គ្រាន់ក្នុងការធ្វើឱ្យ Samsung Galaxy S10 អាចស្ថិតក្នុងតំណែងជាស្មាតហ្វូនលំដាប់កំពូលប្រចាំឆ្នាំ ២០១៩ បាន។

បើចង់ដឹងច្បាស់ថាតើ Galaxy S10|S10+មានចំណុចពិសេសៗអ្វីបន្ថែមទៀតនោះសូមមកមើលទាំងអស់គ្នា៖

* Samsung Galaxy S10
– មានរាងស្តើងជាងមុន ស្រាលជាងមុន និងធន់ជាងមុនជាមួយនឹងអេក្រង់ប្រភេទ Gorilla Glass ជំនាន់ទី 6 ដំបូងគេ!
– ប្រើប្រព័ន្ធប្រតិបត្តិការដោយ Android Pie និងស្រោបដោយ One UI
– បំពាក់អេក្រង់ Infinity-O Display: ទំហំអេក្រង់ 6.1 ជាមួយនឹង Dynamic AMOLED និងមើលឃើញច្បាស់ល្អបើទោះជាស្ថិតក្រោមពន្លឺថ្ងៃបែបណាក៏ដោយ!
– Blue Light Protection: អាចកាត់បន្ថយពន្លឺពណ៌ខៀវមិនឱ្យប៉ះពាល់ដល់ភ្នែករបស់អ្នកបានរហូតដល់ 42 %! ដូច្នេះទោះប្រើពេលយប់ ឬយូរយ៉ាងណាក៏នៅតែមានសុវត្ថិភាពដល់កែវភ្នែករបស់លោកអ្នកជានិច្ច។
– បំពាក់អាវក្រោះការពារទឹក និងធូលី IP68
– មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង AKG បែប Surround Soundឮច្បាស់ល្អ!
– បំពាក់ឈីប Exynos 9800 ជំនាន់ចុងក្រោយ!
– អង្គចងចាំ 8 GB, និងអង្គផ្ទុក 128 GB ឡើងទៅ
– កាមេរ៉ាមុខ 10 MP
– កាមេរ៉ាក្រោយ(លំដាប់អាជីព) ចំនួន 3 គ្រាប់៖ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) អាចថតបានគ្រប់ប្លង់ដែលចង់បានយ៉ាងល្អឥតខ្ចោះទាំងប្លង់លាត ប្លង់ធម្មតា និងប្លង់ព្រាលខាងក្រោយក៏បាន។
– ថាមពលថ្ម 3400 mAh, USB Charge ឬ Wireless Charge
– Wireless PowerShare 2.0: ជាបច្ចេកវិទ្យាដំបូងគេបង្អស់ដែលអាចបញ្ចូលថ្មទៅឱ្យស្មាតហ្វូនដែលមានប្រព័ន្ធសាកថ្មគ្មានខ្សែដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បានដោយគ្រាន់តែដាក់ខ្នងទល់ខ្នងជាការស្រេច!
– Ultrasonic Fingerprint: សម្រាប់ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Vault-like security លឿន និងមានសុវត្ថិភាពខ្ពស់លើសស្មាតហ្វូនដទៃទៀតដោយធ្វើការបែងចែកយ៉ាងច្បាស់រវាងក្រយ៉ៅដៃ 3D និង 2D ក្លែងក្លាយ។ មានន័យថាបើទោះបីជានរណាម្នាក់មានស្នាមក្រយ៉ៅដៃរបស់ម្ចាស់ក៏មិនអាចធ្វើការដោះសោរ ឬចូលទៅកាន់ទូរស័ព្ទបានឡើយ!
– Super Steady Video: អាចថត វីដេអូ បាននឹងល្អគ្រប់ស្ថានភាពបានយ៉ាងច្បាស់!
– Photo Suggestion: ជាមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់អាចថតផ្តិតយករូបភាព និងគ្រប់ប្លង់ដែលអ្នកត្រូវការបានយ៉ាងល្អឥតខ្ចោះដូចជាងថតជំនាញ លំដាប់អាជីពផងដែរ!

* Samsung Galaxy S10+
– រាងស្តើងជាងមុន ស្រាលជាងមុន និងធន់ជាងមុនជាមួយនឹងអេក្រង់ប្រភេទ Gorilla Glass ជំនាន់ទី ៦!
– ប្រើ Android Pie និងស្រោបដោយ One UI
– បំពាក់អេក្រង់ Infinity-O Display: ទំហំអេក្រង់លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែកល្អ និងស័ក្តិសមបំផុតសម្រាប់ទស្សនា វីដេអូ និង លេងហ្គេម ជាមួយនឹង Dynamic AMOLED 6.4 អ៊ីញ កោងស្អាត និងមើលឃើញច្បាស់ល្អបើទោះជាស្ថិតក្រោមពន្លឺថ្ងៃបែបណាក៏ដោយ និងអាចបង្ហាញ វីដេអូក្នុងកម្រិត QHD+ និងកម្រិត Aspect Ratio 19:9
– Blue Light Protection: អាចកាត់បន្ថយពន្លឺពណ៌ខៀវដែលអាចប៉ះពាល់ដល់ភ្នែករបស់អ្នកបានរហូតដល់ 42 %! ដូច្នេះទោះប្រើពេលយប់ ឬយូរយ៉ាងណាក៏នៅតែមានសុវត្ថិភាពដល់កែវភ្នែករបស់លោកអ្នក។
– បំពាក់ប្រព័ន្ធការពារទឹក និងធូលី IP68
– មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង AKG បែប Surround Sound ឮច្បាស់ល្អអាចធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់មានអារម្មណ៍ដូចនឹងស្ថានភាពពិតៗជាពិសេសពេលទស្សនាវីដេអូ និងលេងហ្គេមជាដើម។
– បំពាក់ Exynos 9800 ជំនាន់ចុងក្រោយបំផុត!
– អង្គចងចាំ 8GB និងអង្គផ្ទុក 128 GB| 512GB អាចបន្ថែមក្រៅបានរហូតដល់ 512GB
– កាមេរ៉ាមុខ 2 គ្រាប់ភ្លោះ៖ ទំហំ10MP និងមួយគ្រាប់ទៀត 8MP ប្រភេទ សេនស័រ RGB Depth Len
– កាមេរ៉ាក្រោយ 3 គ្រាប់ (លំដាប់អាជីព)៖ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) អាចថតបានគ្រប់ប្លង់ដែលចង់បានយ៉ាងល្អឥតខ្ចោះទាំងប្លង់លាត ប្លង់ធម្មតា និងប្លង់ព្រាលខាងក្រោយក៏បាន។
– ថាមពលថ្ម 4100mAh, USB Charge ឬ Wireless Charge: លឿនជាងមុន និងខ្លាំងជាងមុន
– Wireless PowerShare 2.0: ជាបច្ចេកវិទ្យាដំបូងគេដែលអាចបញ្ចូលថ្មទៅឱ្យស្មាតហ្វូនដែលមានប្រព័ន្ធសាកថ្មគ្មានខ្សែដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច!
– Ultrasonic Fingerprint: សម្រាប់ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Vault-like security លឿន និងមានសុវត្ថិភាពខ្ពស់លើសស្មាតហ្វូនដទៃទៀតដោយធ្វើការបែងចែកយ៉ាងច្បាស់រវាងក្រយ៉ៅដៃ 3D និង 2D ក្លែងក្លាយ។ មានន័យថាបើទោះបីជានរណាម្នាក់មានស្នាមក្រយ៉ៅដៃរបស់ម្ចាស់ក៏មិនអាចធ្វើការដោះសោរ ឬចូលទៅកាន់ទូរស័ព្ទបានឡើយ!
– Super Steady Video: អាចថត វីដេអូ បាននឹងគ្រប់ស្ថានភាពបានយ៉ាងច្បាស់ និងមិនមានញ័រឡើយ!
– Photo Suggestion: ជាមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់អាចថតផ្តិតយករូបភាព និងគ្រប់ប្លង់បានយ៉ាងល្អឥតខ្ចោះដូចជាងថតជំនាញជាមួយនឹងការបំពាក់ប្រភេទកាមេរ៉ាលំដាប់អាជីព!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕