ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ មាន​ក្រុម​ស្លៀកពាក់​ស៊ី​វិល​មួយ​ក្រុម មាន​គ្នា​ប្រមាណ​ជា​៦​នាក់ បាន​ចុះ​ទៅ​ទីតាំង​កត់​ឆ្នោត​ខ្មែរ​មួយ​កន្លែង ដែល​ពួក​ជន​បង្ក​នោះ បាន​ឲ្យ​ម្ចាស់​ទីតាំង​ខាង​លើ​នោះ កត់​ឆ្នោត​យួន ដែល​ជា​របស់​ខ្លួន​ផង ប៉ុន្តែ​ទីតាំង​ខាង​លើ​នោះ​មិន​ព្រម ទើ​ប​បង្ក​អោយ​មានការ​ប្រ​កែ​កើត​ជម្លោះ វាយតប់​គ្នា ផ្អើល​ប្រជាពលរដ្ឋ​ស្មានថា ជា​ករណី​អ្វី​ផ្សេង ដែល​ស្ថិត​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មិន​ទាន់​មាន​ចំណាតការ​អ្វី​នៅ​ឡើយ​ទេ ចំពោះ​ក្រុម​អ្នក​កាង​ល្បែង​ឆ្នោត​យួន​នេះ បន្ទាប់​ពី​វាយតប​គ្នា​រួច​ហើយ ភាគី​ទាំង​សងខាង បាន​ចែកផ្លូវ​គ្នា​រៀងខ្លួន ។

ការ​ឈ្លោះប្រកែក​ប្រ​កែ​គ្នា រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា​យ៉ាង​អណាធិបតេយ្យ​បែប​នេះ គឺ​ផ្តើម​ចេញពី​រឿង​ល្បែង​ឆ្នោត ។

ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​នេះ​មួយ​ថ្ងៃ មាន​បក្ខពួក​គេ បាន​មក​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​ម្ចាស់​ទីតាំង​ខាងលើ អោយ​ជួយ​កត់​ឆ្នោត​យួន​ឲ្យ​ថៅកែ​របស់​ខ្លួន​ផង តែ​ម្ចាស់​ទីតាំង​មិន​យល់ព្រម ហើយ​ភ្នាក់ងារ​នោះ​បាន​ចាកចេញ​ទៅ​ទាំង​មិន​សប្បាយចិត្ត លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ស្រាប់តែ​ពួក​គេ​មាន​គ្នា​ពី​៥​ទៅ​៦​នាក់​បាន​លើកគ្នា មក​ដល់ទី​តាំង​កើតហេតុ​នេះ​ម្ដងទៀត ពេល​មក​ដល់ ពួក​គេ​បាន​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​ជួយ​កត់​ឆ្នោត​យួន​ដូច​លើក​មុន​ទៀត រីឯ​ម្ចាស់​ទីតាំង​ក៏​មិន​យល់ព្រម​ដូច​លើក​មុន​ចឹ​ង​ដែរ ជា​ហេតុ​នាំ​ឲ្យ​មានការ​ឈ្លោះ​ទាស់ទែង​ពាក្យ​សម្ដី​គ្នា​រហូត​ដេញ​វាយ​គ្នា តែ​ម្ដង ។

ប្រភព​បន្ដ​ទៀត​ថា អ្នក​កាង​ឆ្នោត​នៅ​ទីនោះ​ក៏​ខ្លាំង ក្រុម​ជន​បង្ក​(​ឆ្នោត​យួន​)​ក៏​ខ្លាំង ប៉ះ​គ្នា​ប្រាវ អ្នកខ្លះ​ធ្លាក់ទឹក​ស្អុយ បន្ទាប់​ពី​កើតហេតុ ពួក​គេ​បាន​រត់​ចែក​ជើង​គ្នា​បាត់​អស់ មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ។

មហាជន​បាន​រិះគន់​ថា នៅ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ បើ​និយាយ​ពី​ល្បែង​ឆ្នោត​យួន​នេះ មិនបាច់​និយាយ​ទេ សូ​ម្បី​នៅ​ក្បែរ​ៗ​ច្រមុះ​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នោះ ក៏​មាន​ច្រើន​កន្លែង​បាន​និង​កំពុង​រីក​ដុះដាល​ដូច​ផ្សិត ជា​ពិសេស​ល្បែង​ឆ្នោត​យួន​នោះ​តែ​ម្ដង តែ​អស់លោក​សមត្ថកិច្ច​មិន​បង្ក្រាប​នោះ​ទេ ទុក​អោយ​មាន​ភាព​អនាធិបតេយ្យ​ខ្លាំង​ណាស់ ៕