អ្នកជំនាញ៣រូប មកមកពីវិស័យសំណង និង អចលនទ្រព្យចែករំលែកគន្លះវិយោគ ដែលអាចស្វែងរកប្រាក់ចំនេញ ១លានដុល្លារអាមេរិក ដោយប្រើប្រាស់ពេល២ឆ្នាំ។

អ្នកជំនាញ៣រូបមកពីវិស័យសំណង់ និងផ្នែកទិញលក់អចលនទ្រព្យនៅកម្ពុជា នាព្រឹកថ្ងៃ ទី៧ ខែ មេសា ឆ្នាំ២០១៩ ត្រូវបានក្រុមហ៊ុនវិនិយោគអចលនទ្រព្យ KOMPOT PARAGON អញ្ជើញធ្វើជាវាគ្មិនចែករំលែកចំណេះដឹង អំពីបទពិសោធន៍ជោគជ័យលើការវិនិយោគ មុខជំនួញនាពេលកន្លងមកដល់សិក្ខាកាម ដែលជាអ្នកជំនួញជំនាន់ក្រោយ។

សិក្ខាសាលានេះមានឈ្មោះថា គន្លិះសាងទ្រព្យក្នុងរយៈពេល២ឆ្នាំ១លានដុល្លារអាមេរិក ដែលចែករំលែកបទពិសោធន៍ ចំណេះដឹង ដោយវាគ្មិនសំខាន់ៗចំនួន៣រូបដូចជា លោក ឧកញ្ញ៉ា ហួតជា អគ្គនាយក្រុមហ៊ុន ហួតជា ខូអលធីឌី លោក ឈួន បូរី គ្រូបង្វឹកផ្នែកផ្តត់គំនិតលេខ១ លើផ្នែក Marketing Network ដែលជាម្ចាស់គម្រោង KOMPOT PARAGON និងលោក ឆាត វិជ្ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនទ្រព្យយើង។

លោក ឈួន បូរី បានបញ្ជាក់ឲ្យដឹងថា សិក្ខាសាលា គន្លិះសាងទ្រព្យក្នុងរយៈពេល២ឆ្នាំ១លានដុល្លារអាមេរិក ដែលក្រុមហ៊ុនរបស់លោកបានបង្កើតឡើងនេះ ក្នុងគោលបំណងផ្តល់នូវចំណេះដឹង ដែលជាបទពិសោធន៍ជោគជ័យ លើគម្រោងមុខជំនួញធំៗ និងគម្រោងទិញលក់អចលនទ្រព្យផ្សេងៗ ដែលវាគ្មិនធ្លាប់ទទួលបានជោគជ័យ និងអាចរកបាននូវប្រាក់ចំនេញច្រើន ជាង១លានដុល្លារក្នុងរយៈពេល២ឆ្នាំ។ លោកពន្យល់ថា នៅក្នុងសិក្ខាសាលានេះ ក៏បានប្រាប់អំពីវិធីសាស្រ្តមួយចំនួនដែលយើងអាចរកប្រាក់ចំនេញ បានដោយពុំចាំបាច់ត្រូវមានទន់នៅក្នុងការវិយោគផងដែរ។

អគ្គនាយករូបនេះ សង្ឃឹមជឿជាក់ថា តាមរយៈសិក្ខាសិលាចែករំលែកនេះ និងជួយឲ្យសិក្ខាកាមដែលជាអ្នកជំនួញជំនាន់ក្រោយ ទទួលបាននូវបទពិសោធន៍ចំណេះដឹងជោគជ័យល្អៗ ពីវាគ្មិនដែលធ្លាប់មានភាពជោគជ័យ លើវិស័យទាំងនេះ មកអនុវត្តលើគម្រោងវិនិយោគរបស់ខ្លួន ដើម្បភាពជោគជ័យនាពេលអានាគត។

លោក ឧកញ៉ា ហួត ជា អគ្គនាយក្រុមហ៊ុន ហួតជា ខូអលធីឌីដែលវិនិយោគលើវិស័យសំណង់នៅកម្ពុជា អះអាងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់អ្នកជំនួញជំនាន់ក្រោយ ព្រោះថា អ្វីដែលជាភាពជោគជ័យលើការធ្វើជំនួញដែលវាគ្មិនយើង ធ្លាប់ឆ្លងកាត់កន្លងមកនេះ វានឹងក្លាយជាចំណេះដឹងថ្មីៗ ដែលពួកគាត់និងត្រូវយកទៅអនុវត្ត ដើរតាមគន្លងទាំងនេះ អាចធ្វើឲ្យពួកគាត់ទទួលបានជោគជ័យ លើគម្រោងមុខជំនាញដែលពួកគេដាក់ទន់វិនិយោគ ជាមួយទំនុកចិត្តលើខ្លួនឯង។
លោក ឆាត វិជ្ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនទ្រព្យយើង បានបញ្ជាក់ដែរថា អត្ថប្រយោជន៍នៃសិក្ខាសាលានេះ វាមិនមែនគ្រាន់តែចែករំលែក នូវចំណេះដឹងលើការវិនិយោគ មុខជំនួញតែមួយមុខនោះទេ វាបានបង្រៀនឲ្យអ្នកជំនួញជំនាន់ក្រោយឲ្យមានចិត្តក្លាហាន ក្នុងចាប់យកឱកាសវិនិយោគ វិស័យទិញលក់អចលនទ្រព្យ ដោយចាប់ផ្តើមពីគ្មានដើមទន់ ឈានទៅរកប្រាក់ចំនេញច្រើនបាន។

សូមបញ្ជាក់ថា សិក្ខាសាលាគន្លិះសាងទ្រព្យក្នុងរយៈពេល២ឆ្នាំ ១លានដុល្លារអាមេរិកបានបង្កើតឡើងដោយក្រុមហ៊ុន KOMPOT PARAGON លើកទី១នេះ ក្នុងគោលដៅបង្រៀនបណ្តុះបណ្តាលអ្នកវិនិយោគជំនាន់ក្រោយឲ្យចេះប្រើប្រាស់ឱកាសវិនិយោគដើម្បីជោគជ័យ៕