ភ្នំពេញថ្ងៃទី៨ ខែមេសាឆ្នាំ២០១៩៖ កាលពីថ្ងៃអាទិត្យ ថ្ងៃទី៧ ម្សិលម៉ិញនេះ សិស្សវិទ្យាល័យរាប់រយនាក់ បានទៅជួបជុំគ្នានៅវិទ្យាល័យឥន្ទ្រទេវី សម្រាប់កម្មវិធី Super Data Races ជាលើកដំបូងរបស់ Cellcard ។

Super Data Race គឺជាប្រភេទកម្មវិធីហ្គេមកម្សាន្តមួយ ដែលបានបង្កើតឡើងដើម្បីសំរាប់យុវវ័យ និងផ្តល់ឱ្យពួកគេសាកល្បង និងទទួលបទពិសោន៏នៃប្រពន្ធ័អ៊ីនធឺណិតដែលមានល្បឿនលឿន ។

ភាពជោគជ័យលើបណ្តាញសេវា របស់ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ពីស្ថាប័នជាច្រើនទាំងក្នុងស្រុក ទាំងក្នុងតំបន់ និងពិភពលោក រហូតដល់ទទួលបានពានរង្វាន់ជាច្រើន ជាបន្តបន្ទាប់និងផ្ទួនៗគ្នា ពី Ookla និង Opensignal ដែលជាស្ថាប័នជំនាញនិងឈានមុខគេក្នុងពិភពលោក លើការធ្វើតេស្តលើបណ្តាញសេវា។

ពានរង្វាន់ចុងក្រោយបំផុតបានបង្ហាញថា បណ្តាញ 4G LTE របស់ក្រុមហ៊ុនCellcard មិនត្រឹមតែលឿនជាងគេនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅខេត្តសៀមរាប និងព្រះសីហនុផងដែរ។

ការប្រណាំង Super Data Races នឹងផ្តល់ឱ្យសិស្សនូវបទពិសោធផ្ទាល់នៃល្បឿនទិន្នន័យចល័ត ខណៈដែលផ្តល់ឱ្យពួកគេនូវឱកាសដើម្បីរីករាយជាមួយមិត្តភក្តិ និងឈ្នះរង្វាន់ដ៏អស្ចារ្យ។
ទំរង់បែបបទកម្មវីធីនេះគឺធ្វើតាមកម្មវិធី Super Data Race វគ្គមុនរបស់សែលកាត ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ និងសៀមរាបដែលបានទាក់ទាញអ្នកចូលរួមលេង ជាពិសេសយុវយ័រហូតដល់ ជិត 2000 នាក់។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា “យើងបានផ្តល់ហ្គេម Super Data Race ដែលមានរូបរាងថ្មី យ៉ាងល្អឥតខ្ចោះនៅឆ្នាំនេះ និងកែឆ្នៃហ្គេមនេះអោយកាន់តែមានភាពសប្បាយរីករាយ និងប្រកួតប្រជែងសម្រាប់សិស្សានុសិស្ស” ។

“នេះគឺជាវិធីមួយដ៏ល្អ ដើម្បីផ្សារភ្ជាប់ជាមួយយុវជនដែលជាអតិថិជនរបស់យើង និងដើម្បីផ្តល់ឱ្យពួកគេនូវបទពិសោធន៍ថ្មីដ៏គួរឱ្យរំភើប។
“យើងនឹងផ្តល់នូវរង្វាន់តាមបែបការរស់នៅលក្ខណៈឌីជីថលរបស់ពួកគេដែលមានដូចជា Iphone 10S Max, iPad, Huawei Nova 3i, AirPod និង MiFis ។

បន្ទាប់ពីព្រឹត្តិការណ៍នេះផងដែរ យើងក៏មានការប្រគុំតន្រ្តីខ្នាតតូច ជាមួយនឹងទេពកោសល្យដ៏អស្ចារ្យរួមទាំងសិល្បករ សិល្បការិនី និងអ្នកដំណាងសំខាន់ៗនៅក្នុងបណ្តាញសង្គមFacebook”

លោក Watson បានបន្តទៀតថា អ្នកដែលមានចំណាប់អារម្មណ៍ គ្រាន់តែស្វែងរក Super Data Race នៅលើApp store របស់ពួកគេទាញយកកម្មវិធី និងចុះឈ្មោះលេង។
អ្នកចូលរួមប្រកួតត្រូវមានCellcard ស៊ីមកាតដើម្បីចុះឈ្មោះ – ហើយនឹងទទួលបានកញ្ចប់សំរាប់អ្នកប្រកួតជាពិសេសនៅថ្ងៃនោះដែរ។
អ្នកចូលរួមប្រកួតត្រូវមកដល់ទីតាំងនៅវិទ្យាល័យឥន្ទ្រទេវី នាម៉ោង 1 រសៀល ដើម្បីទទួលបានកញ្ចប់សំរាប់ការប្រកួត និងពិនិត្យការចុះឈ្មោះ។

សូមបញ្ជាក់៖ កម្មវីធី: Super Data Race 1
ទីកន្លែង: វិទ្យាល័យឥន្ទ្រទេវី (ផ្លូវលេខ 592 រាជធានីភ្នំពេញ)
ពេលវេលា: 1:00 – 2:45 រសៀល ប្រមូលផ្តុំកញ្ចប់ និងការចុះឈ្មោះចុងក្រោយ
2:45 – 3:00 រសៀល ការណែនាំរបៀបលេងហ្គេម និងការសម្តែងដោយកញ្ញាTey
3:00 រសៀល ការរាប់ថយក្រោយដោយ ប៊ុនឡេង និងការចាប់ផ្តើមការប្រណាំង
ម៉ោង 4 រសៀល ការប្រកាសអ្នកឈ្នះ
ម៉ោង 4:15 រសៀល កម្មវិធីកំសាន្ត ដោយមានការបង្ហាញKhmer New Year App និងការប្រគុំតន្ត្រីខ្នាតតូច ៕

អត្ថបទពាណិជ្ជកម្ម