ភ្នំពេញ៖ ស្ត្រីម្នាក់ខណៈដែលខ្លួនមានប្ដី ព្រមទាំងកូនពីរនាក់រួចទៅហើយ តែបែជាមានចិត្តលោភលន់នឹងកាមតណ្ហាលួចក្បត់ប្ដីទៅឡើងឋានសួគ៌ជាមួយប្រុសសហាយ ហើយក្នុងពេលដែលកំពុងប្រយុទ្ធពុះពារមិនទាន់ទាំងដល់ផ្លូវទៅកាន់ឋានសួគ៌ផង ស្រាប់តែបុរសជាប្ដីមកទាន់ ធ្វើឲ្យនាងស្លៀកកន្សែងមិនទាន់ ត្រូវបានបុរសប្ដីឆ្លៀតថតរូបទុកជាអនុស្សាវរីយ ២-៣ ប៉ុស្ដិ៍ និងបាននាំទៅប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២តែម្តង ។ ករណីសហាយស្មន់លួចបង្កាត់ភ្លើងកាមនេះបានធ្វើឲ្យផ្អើលឆោឡោដល់គេឯងកាលពីវេលាម៉ោង០៧:៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីក្បត់ចិត្តប្តីមានឈ្មោះ ខៀវ ស្រីនី អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រហុងវ៉ា ស្នាក់នៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រៃផ្ចឹក ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ប្តីឈ្មោះ ទេព សាវ៉េត អាយុ៥៥ឆ្នាំ ជាមន្ត្រីរាជការ រៀបការបាន៩ឆ្នាំមកហើយ មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ។
ចំណែកភាគីប្រុសក្មេងមាន ឈ្មោះ ម៉ា ណារ៉ុង អាយុ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រហុងវ៉ា ជាមួយគ្នា ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិត្រោក ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

នៅក្នុងករណីនេះមានមហាជនជាច្រើនបានស្ញប់ស្ញែងកោតសរសើរដល់ទឹកចិត្តលោកប្ដី ដែលស៊ូខាំមាត់សង្កត់ចិត្តមិនជ្រុលជ្រួសប្រើប្រាស់ហិង្សា ទោះបីជាឃើញប្រពន្ធខ្លួនស្រាតខោអាវដេកជាមួយប្រុសផ្សេងយ៉ាងណាក៏ដោយ គឺបានត្រឹមតែថតរូបទុកជាវត្ថុតាង និងបញ្ជូនទៅកាន់ប៉ុស្ដិ៍ប៉ូលិសដើម្បីចាត់ការតាមច្បាប់ ៕