ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់យកកាំភ្លើងកែច្នៃ ដើរឆ្លុះបាញ់សត្វតែម្នាក់ឯង នៅពេលយប់ បណ្តាលឲ្យចៃដន្យកាំភ្លើងនោះរាលកៃត្រូវចំឆ្អឹងជំនីខាងស្តាំចំខ្លួនឯង បានព្យាយាមដើរសំដៅមកផ្ទះវិញ ស្រែកហៅប្រពន្ធឲ្យជួយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងព្រៃខាងក្រោយភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។
ជនរងគ្រោះឈ្មោះ ខាំ រុំ ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុ ជនរងគ្រោះបានយកកាំភ្លើងកែច្នៃ ដើរឆ្លុះបាញ់សត្វតែម្នាក់ឯង នៅពេលយប់ បណ្តាលឲ្យរាលកៃត្រូវចំឆ្អឹងជំនីខាងស្តាំ រងរបួសធ្ងន់ រួចបានដើរសំដៅមកផ្ទះរបស់ខ្លួនវិញ ស្រែកហៅប្រពន្ធអោយជួយ ។
ភ្លាមៗនោះ ជនរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប៕