ថៃ៖ បន្ទាប់ពីរង់ចាំយ៉ាងអន្ទះសារយៈពេល ៩ខែ១០ថ្ងៃ ទីបំផុតកាលពីយប់ថ្ងៃទី ៤ ខែមេសា នេះតារាស្រីថសដ៏ល្បីឈ្មោះគឺនាង Margie បានសម្រាលកូនហើយ ហើយកូនរបស់នាងជាកូនភ្លោះប្រុសម្នាក់ ស្រីម្នាក់ទៀតផង ។ កូនភ្លោះទាំងពីររបស់ Margie មានឈ្មោះ Mika (កូនប្រុស) ទម្ងន់ ២.៣គីឡូក្រាម និង Mai (កូនស្រី) ទម្ងន់ ២.២ គីឡូក្រាម ។

តាមរយៈគណនី Instagram របស់លោក Pak Mindset ដែលជាប្ដីរបស់ Margie បានបញ្ជាក់ថា «ស្វាគមន៍ដែលមកកាន់ផែនដីដ៏ស្រស់បំព្រង និងគ្រួសាររបស់យើង Mika និង Mai ប៉ា និងម៉ាក់ ស្រឡាញ់កូនណាស់» ៕
សហការី KBN
ប្រភព៖ gossipstar