ខេត្តឧត្តរមានជ័យ៖ ជនជាតិថៃម្នាក់មានជំងឺសសៃប្រាសាទ ចូលមកលេងមិត្តភក្តិនៅព្រំដែនខ្មែរ បែរជាចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។
ជនជាតិថៃ ដែលចងកសម្លាប់ខ្លួននោះ ឈ្មោះ ថង ឡាថុលើម ហៅ សៀន ភេទ ប្រុសអាយុ៤៦ឆ្នាំ រស់នៅ ភូមិស្រែប្រីយ៍ ឃុំប្រាយផាត់ថាណា ស្រុកភូស៊ិញខេត្តស៊ីសាកេតប្រទេសថៃ
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យចប់សព្វគ្រប់ ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅកាន់ប្រទេសថៃ វិញ៕