រាជធានីភ្នំពេញ៖ ក្រោយបង្ហាញស្នេហាផ្អែមល្ហែម និងប្រកាសស្រលាញ់គ្នា ដោយបើកចំហរអស់ជាច្រើនឆ្នាំមក ខណៈនេះតារាចម្រៀងស្រីយេៗ ទេព បូព្រឹក្ស បានបង្ហាញរូបថត Pre-Weeding ក្នុងសម្លៀកបំពាក់ ប្រពៃណីខ្មែរក្នុងឈុតកូនក្រមុំកម្លោះ ជាមួយម្ចាស់ស្នេហ៍ លោក ជា ដេវីត បង្ហោះកាលពីថ្មីៗនេះ ស្របពេលដែលពួកគេបានចេញទៅកម្សាន្តនិងថតរូបរួមគ្នានៅកោះម៉ាល់ឌីវ ទីកម្សាន្តដ៏ល្បីល្បាញនោះ។

ក្រៅពីរូបថតសំលៀកបំពាក់បែបប្រពៃណីខ្មែរ តារាចម្រៀងស្រីសិចស៊ី និងជាអ្នកចម្រៀងរ៉េប រូបនេះ ក៍បានបង្ហាញរូបថតផ្អែមល្ហែមជាច្រើនក្នុងឈុតសម្លៀកបំពាក់ទេពមច្ឆា ផងដែរ។
តែយ៉ាងណា គូស្នេហ៍មួយគូនេះ មិនទាន់បញ្ជាក់ឲ្យេច្បាស់ថា ពួកគេនឹងដឹកដៃគ្នាចូលរោងការជាផ្លូវការនៅពេលវេលាជាក់លាក់ណាមួយនៅឡើយទេ៕