ខេត្តព្រះវិហារ ៖ យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអោយ​ដឹង​ថា កាលពី​យប់ ថៃ្ង​ទី​០១ ខែមេសា ឆ្នាំ​២០១៩ មាន​ភ្លៀង​ធ្លាក់ ក្នុងស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប និង​ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ ។

ដោយឡែក​ ប្រភព​ពី​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​អគ្គស្នងការ​នគរបាល​ជាតិ បានអោយ​ដឹង​ថា គ្រោះ​ធម្មជាតិ​ភ្លៀង​កក់ខែ​នេះ ធ្វើ​អោយ​ទឹកភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​លិច ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ឆែប​១ លិច​វត្ត​សុវណ្ណ​គី​រី (​ហៅ​វត្ត​ឆែប​) ដាច់​ស្ពាន​អូរ ឆ្លង​ទៅ​ស្រុក​ជ័យ​សែន លិច​ផ្ទះ​ប្រជា​ពលរ​ដ្ធ​ចំនួន​៥០​ខ្នង នៅ​ភូមិ​ឆែប​លិច ដាច់​ផ្លូវលំ​៦​កន្លែង មាន​ប្រវែង​១០០​ម៉ែត្រ កាលពី​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ៕