សិល្បៈ៖ ប៉ុន្មានថ្ងៃមុននេះ ក្រោយពីតារាចម្រៀង ឱក សុគន្ធកញ្ញា បនាបង្ហោះរូបថតPre Wedding ជាច្រើនសន្លឹកលើបណ្តាញសង្គមមក ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង និងត្រូវបានអ្នកស្និទ្ធជាមួយនាងបានទម្លាយថា មង្គលការរបស់តារាស្រីល្បីឈ្មោះរូបនេះនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែឧសភានេះ ដោយត្រូវរៀបចំឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំផងដែរ ។

តារាចម្រៀងរួមដំបូល និងជាអ្នកស្និទ្ធម្នាក់របស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានទម្លាយឲ្យដឹងថា គម្រោងមង្គលការតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ប្អូនប្រុសបង្កើតថៅកែផលិតកម្មហង្សមាស នោះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ខាងមុខនេះ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ សុខាភ្នំពេញ ។

ប្រភពដដែលបញ្ជាក់ថា មង្គលការនេះ គ្រោងនឹងចំណាយលុយដ៍ច្រើនសន្ធឹកសន្ធាប់ ធ្វើយ៉ាងណាឲ្យកម្មវិធីមង្គលការនេះប្រព្រឹត្តិទៅដោយល្អឥតខ្ចោះ ខណៈដែលពិធីការ ភ្នូង និងការតុបតែឆាក និងផ្កា ត្រូវបានរៀបចំកក់ និងជួលរួចរាល់ ស្របពេលដែលភ្ញៀវកិត្តិយសដែលគេដឹងថា មានទាំងអ្នកជំនួញ មន្ត្រីមានមុខមាត់ និងសិល្បករសិល្បការិនីរាប់ពាន់នាក់នឹងបង្ហាញវត្តមានក្នុងពិធីមង្គលការមួយនេះផងដែរ ។

ប្រភពបញ្ជាក់បន្ថែមថា ក្រោយរៀបការរួច តារាចម្រៀងស្រីឱក សុគន្ធកញ្ញា នឹងទទួលបានតំណែងការងារធំមួយនៅក្នុងផលិតកម្មមួយនេះ បន្ថែមពីលើការងារជាតារាចម្រៀងដែលមានស្រាប់ ។
គួរបញ្ជាក់ដែរថា ប្អូនប្រុសថៅកែ ហង្សមាស លោក អ៊ឹង សុខលី បានចូលស្តីដណ្តឹងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ហើយកាលពីអំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០១ ៨កន្លងទៅ ខណៈកន្លងទៅមានការលេចឮថា នាងមានទំនាក់ទំនងស្នេហាជាមួយតន្ត្រីករមាឌធំ លោក រ៉េត ធីដូណា អស់ជាច្រើនឆ្នាំមកហើយ៕