ខេត្តកំពង់ចាម ៖ បុរសវ័យ៦៧ឆ្នាំម្នាក់ ប៉ុនប៉ងរំលោភសេពសន្ថវៈ លើកុមារីទើបតែមានវ័យ៧ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក។
កុមារីរងគ្រោះឈ្មោះ ស រ ន អាយុ៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ។ ចំណែកជនសង្ស័យឈ្មោះ តេះ ហ៊ីម ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិជាមួយគ្នា។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕