សៀមរាប៖ ក្រុមបាល់ទះបុរសមកពីប្រទេសអូទ្រីសដណ្តើមមេដាយមាសនៃព្រឹត្តិការណ៍ការ​ប្រកួត​បាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ផ្នែកបុរសប្រចាំមណ្ឌលសៀមរាប បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទះបុរសមកពីប្រទេសរុស្ស៊ីលទ្ធផល២សិតទល់១សិតនៅវគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩នៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ទីរួមខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប លោកម៉ី ម៉ារាឌី ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគ្រប់គ្រងតំបន់ធម្មជាតិភ្នំតាឯក នៃអាជ្ញាធរអប្សរា និងលោក​លី កងស្រិន សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនខេត្តសៀមរាបបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់រង្វាន់ជូនក្រុមជ័យលាភី នៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ទីរួមខេត្ត សៀមរាបដោយមានមិត្តអ្នកគាំទ្ររាប់ពាន់នាកចូលរួមផងដែរ។

ក្រុមជើងឯកបានទៅលើក្រុមប្រទេសអូទ្រីសទទួលបានមេដាយមាស និងប្រាក់រង្វាន់៤០០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមប្រទេសរុស្ស៊ីទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៣០០០ដុល្លារ​ និងក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមប្រទេសស្វីសដែលទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់២០០០ដុល្លារ។ ក្រុមទទួលជ័យលាភីទាំងបីក្រុមនេះមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០ ​ ប្រទេសជប៉ុន ដើម្បីឈានរកទៅជើង​ឯកពិភពលោក។

កម្មវិធីប្រកួតនេះនឹងបន្តធ្វើឡើងនៅខេត្តមួយទៀតគឺ៖ខេត្តបាត់ដំបងនៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/
ពិសាដោយការទទួលខុសត្រូវ!