ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំខេត្តសៀមរាបនៃព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ឈានចូលវគ្គប្រកួតប្រជែងដើម្បីដណ្តើមកៅអីលេងក្នុងក្របខណ្ឌ FIVB World Tour ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០ ប្រទេសជប៉ុនទៅរកជើង​ឯកពិភពលោក។

កម្មវិធីប្រកួតនេះបានប្រារព្ធធ្វើឡើងនៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ទីរួមខេត្ត សៀមរាបដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។ នេះ​គឺជា​ការ​ប្រកួត​ដ៏រំភើប និង​ភ័យ​រន្ធត់​សម្រាប់​ក្រុម​នី​មួយ​ៗ​ ដោយ​សារ​ចាប់​ផ្តើម​ពី​គូ​ទី​មួយ​រហូត​ដល់​ចប់​គឺ​ចាញ់​ធ្លាក់ និង​ឈ្នះ​ឡើង​វគ្គ​បន្ត​។​ការ​ប្រកួត​​ក្តៅ​គគុក​តែ​ម្តង​សម្រាប់​ក្រុម​នីមួយ​ៗ​។ គ្រាន់​តែ​ចូល​ទី​លាន​ភ្លាម​ កីឡាករ​នៃក្រុមនីមួយៗបាន​​បញ្ចេញ​ថាមពល​ដ៏​ខ្លាំង​ក្លា​ដើម្បី​ស្វែង​រក​ជ័យជម្នះ ​ក្រុមទទួលជ័យលាភីចំនួនទាំង៣ក្រុមមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិ ២០២០ដើម្បីឈានរកទៅជើង​ឯកពិភពលោក។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ពិសេសនេះឲ្យបានច្រើនកុះករ។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/
ពិសាដោយការទទួលខុសត្រូវ!

អត្ថបទពាណិជ្ជកម្ម