សៀមរាប៖ បន្ទាប់ពីរងការរិះគន់ និងបង្កភាពក្ដៅក្រហាយដល់ប្រជាពលរដ្ឋខ្មែរនិយមលេងបណ្ដាញសង្គមហ្វេសប៊ុករួចមក ទីបំផុតម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Ong sonAn ដែលយករូបទង់ជាតិកម្ពុជា សសេរពាក្យប្រមាថ (ឆ្កែ) លើ ហើយបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួននោះ ត្រូវបានបញ្ជូនទៅដល់ សាលាដំបូងខេត្តសៀមរាបហើយ បន្ទាប់ពីឃាត់សមត្ថកិច្ចបានខ្លួនកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។

បន្ទាប់ពីមានប្រតិកម្ម ជនសង្ស័យរូបនេះ បានអះអាងថា Account Facebook របស់ខ្លួន ឈ្មោះ «Ong sonAn»ត្រូវបានគេ Hack តែអ្វីដែលសមត្ថកិច្ចយើងរកឃើញគឺ មិនដូចការលើកឡើងរបស់ជនសង្ស័យ រូបនេះឡើយ ។
យោងតាមការស្រាវជ្រាវ និង ពាក្យបណ្តឹង របស់តំណាងដើមបណ្តឹង ជនសង្ស័យ និងសំណុំរឿង ត្រូវបាន នគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាម និតិវិធីច្បាប់ ៕