សៀមរាប៖ ការ​ប្រគំ​តន្ត្រី​យក្ស​​នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ប្រចាំ​មណ្ឌលសៀមរាបកាលពី​យប់​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ បានធ្វើឲ្យកក្រើកខេត្តសៀមរាបដោយ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​វត្តមាន​តារា​ចម្រៀង​ល្បី​ជា​ច្រើន​រូប។

វត្តមាន​តារា​ចម្រៀង​សុទ្ធ​តែ​ចេញ​មុខ​បក​ស្រាយ​ម្នាក់​ៗជាច្រើនបទ​​ទាំង​បទ​មនោសញ្ចេតនា​ និង​ញាក់​កន្ត្រាក់​អារម្មណ។ តារាចម្រៀងល្បីៗ​ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចម្រៀងកំពុងនិយមជាច្រើនរូបទៀតដូចជាកញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ លោក ហ្សូណូ អ្នកនាងសុខស្រីនាង កញ្ញា សួស វីសា កញ្ញាទេព បូព្រឹក្ស លោក នីកូ លោក ស្តិប ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។

សូមកុំភ្លេចចូលរួមទស្សនាកម្មវិធីប្រគំតន្រ្តីរាត្រីចុងក្រោយនៅយប់ថ្ងៃស្អែកទី ២៤ ខែមីនា ឲ្យបានច្រើនកុះករ។ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/
#ពិសាដោយការទទួលខុសត្រូវ!

អត្ថបទពាណិជ្ជកម្ម