ខេត្តកណ្តាល ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩៖ ថ្មីៗនេះបន្ទាប់ពីស្រាបៀរកម្ពុជាបានផ្លាស់ប្តូររូបិយប័ណ្ណរង្វាន់របស់ខ្លួនទៅជាប្រាក់រៀលវិញម្តង ដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិ ស្រាប់តែមានអ្នកឈ្នះរង្វាន់ធំ ៤០លានរៀល ៤លានរៀល និង ១០មុឺនរៀល ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជាព្រោងព្រាតតែម្តងគួរអោយកត់សម្គាល់។

តាមរយៈលោក Michael Sovann (ម៉ៃឃើល សុវណ្ណ) ប្រធានផ្នែករៀបចំកម្មវិធី និង ទំនាក់ទំនងសាធារណៈ របស់ស្រាបៀរកម្ពុជា បានអោយដឹងថា “គ្រាន់តែរយៈពេល2 ថ្ងៃសោះកាលពីចុងសប្តាហ៍កន្លងទៅនេះ មានអ្នកឈ្នះរង្វាន់ប្រាក់ ៤០លានរៀល រហូតដល់តែ ៣នាក់ឯណោះ នៅតាមបណ្តាលខេត្តផ្សេងៗគ្នា ក្នុងនោះមាននៅខេត្តបាត់ដំបង សៀមរាប និងក្រុងតាខ្មៅក្នុងពេលមកទស្សនាការប្រគុំតន្រ្តីស្រាបៀរកម្ពុជា Rock the Nation ហើយក៏មានអ្នកឈ្នះរង្វាន់ ៤លានរៀល ២នាក់ បូករួមជាមួយអ្នកឈ្នះរង្វាន់ ៤០មុឺនរៀល ២នាក់ផ្សេងទៀតផងដែរ។”

លោកបន្តទៀតថា អ្នកដែលឈ្នះរង្វាន់នៅក្រុងតាខ្មៅ ទាំងរង្វាន់តូច និង ធំ យើងបានរៀបចំប្រគល់រង្វាន់អោយពួកគាត់រួចរាល់ហើយនៅលើឆាកប្រគុំតន្ត្រីស្រាបៀរកម្ពុជា Rock the Nation កាលពីយប់ម្សិលមុិញ រីឯអ្នកនៅខេត្តបាត់ដំបង និង សៀមរាប យើងក៏បានធ្វើការណាត់ជួបប្តូររង្វាន់ជូនពួកគេអោយរួចរាល់ក្នុងសប្តាហ៍នេះដែរ។

លោកក៏ចូលរួមអបអរសាទរអ្នកឈ្នះរង្វាន់ទាំងអស់គ្នា និង ថ្លែងអំណរគុណដល់ការគាំទ្ររបស់ពួកគេចំពោះស្រាបៀរកម្ពុជាកន្លងមក ហើយក៏បានផ្តាំផ្ញើដល់អតិថិជនស្រាបៀរកម្ពុជាទាំងអស់ សូមពិសាដោយការទទួលខុសត្រូវផងដែរ ៕
អត្ថបទពាណិជ្ជកម្ម