ភ្នំពេញ៖ បង្គោលភ្លើងដែលដាំនៅកណ្តាលផ្លូវនៅតាមផ្លូវណតប្រ៊ីជ ដែលតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើររហូតបាត់បង់ជីវិតជាបន្តបន្ទាប់នោះ ត្រូវបានមន្ត្រីអគ្គិសនីកម្ពុជា បានសម្រេចចិត្តដកបង្គោលភ្លើងនោះចេញបានចំនួន១៧ដើម និងនៅមួយចំនួនទៀតមិនទាន់ដកអស់នៅឡើយទេ ។ ប្រតិបត្តិការនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវផ្លូវណតប្រ៊ីជ ពីមុខសាលារៀនអន្តរជាតិ មីគីវែល រហូតដល់ ស្ពានអាកាសផ្សារដីហុយ ស្ថិតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បើតាមបុគ្គលិកអគ្គិសនីកម្ពុជាបានឲ្យដឹងថា ដោយសារតែមានការរិះគន់ ពីបងប្អូនប្រជាពលរដ្ឋ និងបង្កគ្រោះថ្នាក់ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទមកខាងមន្ត្រីអគ្គិសនីកម្ពុជា ក៏សម្រេចចុះដកបង្គោលភ្លើង នៅតាមផ្លូវ បណ្តោយផ្លូវ ណតប្រ៊ីជចំនួន១៧បង្គោលចេញសិន គឺចាប់ពីមុខ សាលារៀន អន្តរជាតិមីគីវែល ផ្លូវណតប្រ៊ីជ រហូតដល់ស្ពានអាកាសផ្សារដីហុយ ចំពោះបង្គោលភ្លើង ដែលនៅសេសសល់ ខាងអគ្គិសនីកម្ពុជានឹងរៀបគំរោងដកបន្តទៅទៀត ៕