(ភ្នំពេញ)៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ នាយចឺម ដែលពីមុនមហាជនស្គាល់ថា ជាតារាកំប្លែងពូកែខាងសម្តី កាយវិការក្រមិចក្រមើម ដៃរហ័សចាប់មិនទាន់ ដែលធ្វើឲ្យប្រិយមិត្តទស្សនិកជន ផ្ទុះសំណើចគ្រប់ពេលដែលទស្សនាលោកផងដែរ។ តែពេលនេះ នាយ ចឹម មិនមែនជាតារាកំប្លែងដូចពេលមុននោះទេ ពេលនេះនាយ ចឹម បានវិវត្តន៍ខ្លួនទៅជាតារាចម្រៀងពេញទីតែម្តង ។ ជាក់ស្តែង ក៏ដូចជាមិនប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងសំដីខ្ពស់ នាយចឺម ត្រូវបានគេឲ្យទៅច្រៀងនៅក្នុងកម្មវិធី ប្រគំតន្រ្តីប្រចាំសប្តាហ៍មួយ ដែលលោកបានបង្ហើបសំនៀង ជាមួយនឹងបទចម្រៀងជាច្រើនបទផងដែរ។

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ក្រោយពេលបញ្ចប់ការសម្តែង ក៏មានពិធីការីនីកញ្ញា ជីជី និងពិធីករមួយរូបទៀត បានចេញមកនិយាយសំណេះ សំណាលសួរសុខទុក្ខ នាយចឺម នៅលើឆាកផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍កន្លងមកអ្នកធ្លាប់មើលការសម្តែងរបស់ នាយ ចឹម យើងឃើញថាតារារូបនេះតែងតែលេងសើចច្រើនលើឆាកបោះពាក្យសម្តីលេបខាយជាក់ស្តែង នាយចឺម បានលេងស្ទាយ៍ធ្វើភ្ញាក់ បន្លំឱបពិធីការិនីរាងតូចច្រឡឹង កញ្ញា ជីជី ជាច្រើនដង រហូតដល់ថ្នាក់ដេកដួល ដាច់ផ្ងារទាំងពីរនាក់តែម្តង៕