រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលទើបតែបានចេញអនុក្រឹត្យថ្មីមួយ សម្រេចកែប្រែ និងដំឡើងប្រាប់បំណាច់មុខងារ ជូនដល់មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងមន្ត្រីភូមិឃុំជាដើម ដែលអនុក្រឹត្យថ្មីនេះ ធ្វើប្រាក់បៀវត្សរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធកើនឡើងមួយកម្រិតទៀត ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ តទៅ។

យោងតាមតារាងប្រាក់បៀវត្សទាបបំផុត (អប្បបរមា) របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០១៩នេះ បានបង្ហាញថា នៅចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធមាន៖

១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,០៧០,១០០រៀល ត្រូវកើនដល់១,១០០,១០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,១៧០,១០០រៀល ត្រូវកើនដល់ ១,២០០,១០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,១៧០,១០០រៀល ត្រូវកើនដល់ ១,២០០,១០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,១៥៤,៥៧៧រៀល ត្រូវកើនដល់ ១,១៨៤,៥៧៧រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,០៨៤,៣៧៧រៀល ត្រូវកើនដល់ ១,១១៤,៣៧៧រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
(បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់)
៦៖ ប្រាក់បៀវត្សមន្ត្រីកិច្ចសន្យា ទទួលបាន ៦៥០,០០០រៀល
៧៖ ប្រាក់បៀវត្សក្រុមប្រឹក្សារាជធានីខេត្ត ថ្នាក់ទាបបំផុត ទទួលបាន១,១៣៥,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
៨៖ ប្រាក់បៀវត្សក្រុមប្រឹក្សាស្រុកខណ្ឌ ថ្នាក់ទាបបំផុត ទទួលបាន៩១០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
៩៖ ប្រាក់បៀវត្សក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ទាបបំផុត ទទួលបាន៧៤០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
១០៖ ប្រាក់បៀវត្សមន្ត្រីភូមិ ថ្នាក់ទាបបំផុត ទទួលបាន២៥០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
ដោយឡែកសម្រាប់ប្រាក់បៀវត្សខ្ពស់បំផុត ( អតិបរមា) របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ គឺនៅរក្សាអត្រាដដែល៖
១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ចំនួន៣,១១៧,០០០រៀល ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
២៖ ប្រាក់បៀវត្សគ្រូបង្រៀនចំនួន ៣,១១៧,០០០រៀល ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ ចំនួន ២,២៩៧,០០០រៀល ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ចំនួន ៣,៣០១,៤៧៧រៀល ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ចំនួន ៣,៣០១,៤៧៧រៀល ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
(បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់)
៦៖ ប្រាក់បៀវត្សក្រុមប្រឹក្សារាជធានីខេត្ត ទទួលបាន១,៤៤០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
៧៖ ប្រាក់បៀវត្សក្រុមប្រឹក្សាស្រុកខណ្ឌ ទទួលបាន១,១៥៥,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ។
៨៖ ប្រាក់បៀវត្សក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបាន១,១១០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
៩៖ ប្រាក់បៀវត្សមន្ត្រីភូមិ ទទួលបាន៤០០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ធ្លាប់បានអះអាង និងសន្យាចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធថា ប្រាក់បៀវត្សរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងត្រូវដំឡើងជារៀងរាល់ឆ្នាំ ហើយ១ឆ្នាំដំឡើង២ដង។ បន្ថែមលើសពីនេះ រាល់ពេលបុណ្យទាន គឺបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ សម្តេចតែងឧបត្ថម្ភថវិកា៥ម៉ីនរៀលផងដែរ៕