រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​នូវ​សេចក្ដីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ មីនា ស្អែក​នេះ ដល់​ថ្ងៃ​ទី​២៥ មីនា ២០១៩ អាកាសធាតុ​នឹង​មានកា​ប្រែប្រួល​អាច​មាន​ភ្លៀង​កក់ខែ​ធ្លាក់ នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់​ថា សម្ពាធ​ទាប​ពី​ទិស​ខាងលិច និង​និរតី​ជួប​ប្រសព្វ និង​សម្ពាធ​ខ្ពស់​ពី​តំបន់​ខ្ពង់រាប ។ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ៖

១- បណ្តាល​រាជធានី​-​ខេត្ត​នានា នឹង​អាច​មាន​ភ្លៀង​កក់ខែ ក្នុង​នោះ ៖
– នៅ​ថ្ងៃ​ទី ២២-២៤ មីនា ៖ ខេត្តព្រៃវែង ស្វាយ​រៀង ត្បូងឃ្មុំ កំពង់ចាម កណ្ដាល កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ ។
-​នៅ​ថ្ងៃ​ទី ២៣-២៥ ខែមីនា ៖ ខេត្តសៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ។

២- នៅ​ថ្ងៃ​ទី ២៣-២៥ ខែមីនា ៖
– បណ្តាល​ខេត្ត​នៅ​ភាគ​ខាងកើត ខាងត្បូង និង​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អតិបរមា​មាន ២៥-២៧ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន ៣០-៣២ អង្សា​សេ ។
– បណ្តាល​ខេត្ត​ដទៃ​ទៀត សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ អង្សា​សេ ។

តែ​ទោះ​យ៉ាងណា​ក្រសួង​សូម​អំពាវនាវ​បងប្អូន មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត ផ្គរ​រន្ទះ​ជា​ពិសេស ខ្យល់​កន្ត្រាក់ ដែល​នឹង​កើត​មាន​ឡើង​ផង​ដែរ ៕