ខេត្តកំពង់ចាម ៖ គ្រួសារមួយនៅសុខៗ ស្រាប់តែបាត់កូនស្រីម្នាក់អាយុ១៦ឆ្នំា ដោយពុំដឹងពីមូលហេតុអ្វី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង៣០យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅភូមិមហាសៀកលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ។

ក្រោយពីបាត់កូនស្រីទាំងកណ្ដាលអធ្រាត្រ បុរសឈ្មោះ ហ៊ាន ហ៊ែត ជាឳពុកក្មេងស្រីបានសុំអន្ដរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលមហាខ្ញូង តាមរយ:ទូរសព្ទ័ថា នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៨ និង៣០នាទីយប់ កូនស្រីរបស់ខ្លួនឈ្មោះ ហ៊ែត ធារ៉ា ភេទស្រី អាយុ១៦ឆ្នាំ បានចេញពីផ្ទះ បាត់ដំណឹងដោយពុំដឹងពីមូលហេតុ ។ បុរសជាឳពុក បានសំណូមពរឱ្យសមត្ថកិច្ចជួយស្រាវជាវ និងផ្សព្វផ្សាយស្វែងរកកូនស្រីផង ព្រោះគាត់និងក្រុមគ្រួសារមានការព្រួយបារម្ភពីកូនស្រីខ្លាំងណាស់ ៕