ខេត្តក្រចេះ៖ កម្លាំងជំនាញអធិការដ្ឋាននរគបាលស្រុកសំបូរ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលវឌ្ឍនៈ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ថវៈលើស្ត្រីម្នាក់បានសម្រេចចំនួន៣ដង កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ។
ជនសង្ស័យឈ្មោះហាក់ រ៉ុន អាយុ៤៧ឆ្នាំ។ ឯស្រ្តីរងគ្រោះឈ្មោះស៊ឹម គឹមលាន ៤៤ឆ្នាំ។អ្នកទាំងពីររស់នៅភូមិឃុំ ជាមួយគ្នា។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈនេះបានកើតឡើងតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ដោយជនសង្ស័យរំលោភបានសម្រេចចំនួន២ដង(១ថ្ងៃ រំលោភម្ដង) ក្នុងពេលដែលជនរងគ្រោះទៅឃ្វាលក្របីនៅក្នុងព្រៃតែម្នាក់ឯង។ តែពេលរំលោភលើកទី១ និងរំលោភលើកទី២ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេ ដោយសារជនសង្ស័យបានអង្វរកុំឲ្យទៅប្តឹងប៉ូលិសអី ព្រោះយើងជាអ្នកជិតខាងរបងជាមួយគ្នា។

ជនរងគ្រោះក៍យល់ព្រម ហើយបានប្រាប់ទៅជនសង្ស័យថា បើមានករណីរំលោភលើកទី៣ទៀត ខ្លួននឹងទៅប្តឹងប៉ូលិសហើយ។ ស្រាប់តែនៅល្ងាចថ្ងៃទី១៩ ខែមីនាឆ្នាំ២០១៩ ជនសង្ស័យញ៉ាម រំលោភម្តងទៀតបានសម្រេច។ ជនរងគ្រោះបានសម្រេចចិត្តមកប៉ុស្តិ៍នគរបាលរដ្ឋបាលវឌ្ឍនៈ ដាក់ពាក្យបណ្តឹងតែម្តង។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននរគបាលស្រុកសំបូរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនឹងការពារអនីតិជនខេត្ត នៅរសៀលថ្ងៃទី២០ ខែមីនានេះដើម្បីវិធានការតាមនីតិវិធីច្បាប់បន្តទៀត៕