ចិន៖ មានមនុស្សម្នារជាច្រើនបានចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូឃ្លីបមួយដែលបង្ហាញពីសកម្មភាពមនុស្សប្រុសស្រីមួយគូ ត្រូវបានគេដោះសម្លៀកបំពាក់ចេញអស់ ហើយចងភ្ជាប់គ្នាទៅនឹងបង្គោលមួយនៅចំកណ្ដាលហ្វូងមហាជនឈរចោមរោមមើលយ៉ាងច្រើនកុះករ ហើយចំពោះសកម្មភាពនេះដែរបានកើតឡើងនៅខេត្ត Guizhou ប្រទេសចិន ។

បើតាមព័ត៌មានដែលទទួលបាន បានឲ្យដឹងថា ចំពោះមនុស្សប្រុស ស្រី មួយគូខាងលើនេះ គឺជាសហាយស្មន់ជាមួយគ្នា ហើយត្រូវបានស្ត្រីប្រពន្ធដើមតាមទាន់ រហូតឈានដល់ប្រើប្រាស់ទារុណកម្មយ៉ាងដូច្នេះ ពោលគឺស្រាតខោអាវពួកគេទាំងពីរនាក់ចេញ ហើយចងជាប់នឹងបង្គោលឈើ ដើម្បីបង្ហាញឲ្យមហាជស្គាល់មុខមាត់របស់ពួកគេជាសាធារណៈ ។
មិនតែប៉ុណ្ណោះ បន្ទាប់ពីស្រាយចំណងហើយ គូសហាស្មន់មួយគូនេះ ត្រូវបានប៉ូលិសនាំខ្លួនទៅសួរនាំនៅឯប៉ុស្ដិ៍ប៉ូលិស និងចាត់ការតាមនីតិវិធីច្បាប់ ទៅតាមការចោទប្រកាន់ពីសំណាក់ប្រពន្ធដើម ៕
សហការី KBN
ប្រភព៖ khaosod