ភ្នំពេញ ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ផ្គត់ផ្គង់​ទឹក​ស្អាត​រយៈពេល​ខ្លី​ប្រមាណ​០៣​ម៉ោង នៅ​តំបន់​មួយ​ចំនួន ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ ដោយសារ​តែ​អ្នកជំនាញ​នឹង​កាត់​ភ្ជាប់​បំពង់ ចែកចាយ​ទឹក​ថ្មី​។

យោង​តាម​សេចក្ដី​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ខ្លឹមសារ​ថា «​រដ្ឋាករ​ស្វយ័ត​ក្រុង ភ្នំពេញ គ្រោង​កាត់​ភ្ជាប់​បណ្ដាញ​ចែកចាយ​ទឹក​ថ្មី ទំហំ​២២៥​ម​ម នៅ​លើ​ផ្លូវ​កោះ​ពេ​ជ្យ​(​ក្នុង​បរិវេណ​កោះ​ពេ​ជ្យ​) ហើយ​ត្រូវ​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​នៅ​លើ​ផ្លូវ Elite នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខេត្ដ​ចំការមន រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​សុក្រ ទី​២២ ខែមីនា ឆ្នាំ​២០១៩ ។ ការងារ​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​នេះ តម្រូវ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត ក្រុងភ្នំពេញ ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​មួយ​រយៈពេល​ខ្លី ប្រមាណ​ជា​០៣​ម៉ោង គឺ​ចាប់ពី​ម៉ោង ២១:០០​នាទី​យប់ ដល់​ម៉ោង ២៤:០០​នាទី​យប់ និង​អាច​ធ្វើ​អោយ​គុណភាព​ទឹក​មាន​ភាព​ល្អក់កករ ក្នុង​រយៈពេល​ខ្លី ក្រោយ​ពេល​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​រួច​» ៕