ព្រៃវែង៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៩ បានបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង សហការជាមួយរដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៩ ក្រោមប្រធានបទ”រួមគ្នា ដើម្បីកម្ពុជារុងរឿង” ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

តាមសេចក្តីប្រកាសព័ត៌មាន គោលបំណងនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះ គឺដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងផ្តល់នូវភាពសប្បាយរីករាយជាលក្ខណៈប្រពៃណីខ្មែរ តាមរយៈកាតតាំងបង្ហាញនូវផលិតផល ផ្ទាំងទស្សនីភាពសិល្បៈ ប្រដាល់គុនបុរាណខ្មែរ ល្បែងប្រជាប្រិយទាក់ទងនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសាសនា ។

ដូច្នោះ សូមអញ្ជើញពុកម៉ែ បងប្អូន យុវជន យុវនារីទាំងអស់ ចូលរួមលេង និងទស្សនាកំសាន្តឲ្យបានច្រើនកុះករ ទីតាំងក្រុងព្រៃវែង ខេត្តព្រៃវែង៕