សិល្បៈ៖ ទោះបីជាសព្វថ្ងៃតារាចម្រៀង ស៊ីម ថៃណា ហាក់ដូចជារសាត់កាយឆ្ងាយពីការប្រគុំតន្ត្រីតាមស្ថានីយទូរទស្សន៍នានាយ៉ាងក្ដី ក៏មានអ្នកគាំទ្រជាច្រើននាក់ នៅតែចងចាំ និងឃើញនាងតាមរយៈការបង្ហោះរូបថតស្អាតៗ និងសិចស៊ីជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយចំពោះសម្រស់របស់នាងទៀតសោត ក៏ពុំមានអ្វីប្រែប្រួលឡើយ ពោលគឺនៅតែស្រស់ស្អាតពុំចាញ់ពេលនៅជាយុវវ័យប៉ុន្មានទេ ។

តួយ៉ាងមុននេះ អតីតតារាចម្រៀងក្នុងផលិតកម្មអឹម ខាងលើបានបង្ហោះរូបថតដ៏សិចស៊ីមួយសន្លឹក បង្ហាញដើមទ្រូងយ៉ាងទ្រលុកទ្រលន់លេចចេញតាមប្រលោះកអាវ វាលស្ទើរ ៥០ភាគរយ ព្រមទាំងភ្ជាប់ជាមួយសំណេរមួយឃ្លាយ៉ាងដូច្នេះថា «មនុស្សខ្ញុំអាក្រក់ត្រង់ថា គិតអី ចង់អីគឺនិយាយភ្លាម ចរឹកហ្សីនគឺចឹង អត់ក្រែងចិត្តអ្នកណា សុំទោសដល់អ្នកដែលទទួលរង» ។
តាមរយៈរូបថតមួយសន្លឹកនោះដែរ សង្កេតឃើញថា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្រនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយជាមួយគ្នានេះក៏មានពាក្យពោលសរសើរជាច្រើនអំពីសម្រស់ដើមទ្រូងរបស់ ស៊ីម ថៃណា ៕
សហការី KBN