ខេត្តកណ្ដាល៖ បុរសម្នាក់បានសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួន នៅលើដើមឈើក្បែរប្រឡាយទឹកមួយកន្លែង សង្ស័យមានវិបត្ដិគ្រួសារ ។ ករណីខាងលើនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអន្លង់ធំ ឃុំព្រែកអំបិល ស្រុកស្អាង ។

ជនរងគ្រោះដេលចងក.ធ្វើអត្ដឃាតឈ្មោះ សាន់ រ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២៣ ជនរងគ្រោះបានទំនាស់ពាក្យសម្ដីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ នៅផ្ទះម្ដាយក្មេក ។ ក្រោយពីឈ្លោះប្រកែកគ្នារួច ជនរងគ្រោះមានចិត្ដខឹងយ៉ាងខ្លាំង ក៏ជិះម៉ូតូចេញពីផ្ទះម្ដាយក្មេកបាត់ ដោយពុំដឹងទៅណានោះទេ ។

លុះមកដល់ថ្ងៃទី១៨ ខែឆ្នាំដដែល វេលាម៉ោង៨និង៣០នាទី ស្រាប់តែប្រជាពលរដ្ឋឈ្មោះ មាន មឿន ភេទប្រុស អាយុ២៧ឆ្នាំ ត្រឡប់មកពីបាញ់ថ្នាំស្រូវវិញ ឃើញជនរងគ្រោះបានស្លាប់ដោយចងក.ធ្វើអត្ដឃាតខ្លួនឯង នៅលើដើមឈើក្បែរប្រឡាយទឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកអំបិល ដើម្បីពិនិត្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ សហការជាមួយកម្លាំងនគរបាលជំនាញស្រុក ,ក្រុមប្រឹក្សាឃុំ ,លោកមេភូមិ និងគ្រូពេទ្យមណ្ឌលសុខភាពឃុំ ចុះពិនិត្យ និងធ្វោះកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ហើយប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕