កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ កម្មវិធី I Can See Your Voice Cambodia បានអញ្ញើញតារា ចម្រៀងកិត្តិយសដែលជាអ្នកតំណាងឲ្យទូរស័ព្ទ OPPO ផ្ទាល់តែម្តងគឺលោក STEP ។

រៀងរាល់ថ្ងៃអាទិត្យ រយៈពេលពីរម៉ោងពេញចាប់ពីម៉ោង 6 ដល់ 8 យប់ កម្មវិធី I Can See Your Voice Cambodia ដែលមានការចូលរួមជជែក វែកញែកពីសំណាក់មហាអ្នកវិភាគដែលសុទ្ធសឹង ជាតារាលំដាប់កំពូលកូរទាំង ៥ ពិតជាបានធ្វើឲ្យ កម្មវិធីទាំងមូលជន់ជោរហូរហៀរដោយសំណើច មិនរីងស្ងួតសោះតែម្តងហើយ។

នៅក្នុងសប្តាហ៍ទី 6 នេះ គឺថាតារាចម្រៀងកិត្តិយសលោក STEP ខុសដាច់ពីតារាសម្រៀងកិត្តិយស កាលពីសប្តាហ៍មុនៗតែម្តងគឺទាយខុសសឹងរហូត ជាពិសេសគឺជ្រើសយកអ្នកច្រៀងជាមួយចុងក្រោយ ខុសឡើងចង់ដាច់ផ្ងាតែម្តង។

មកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖