ភ្នំពេញ៖ អតិថិជនសំណាងបីរូបទៀត បានឈ្នះរង្វាន់ពីក្រុមហ៊ុន Huawei ក្នុងការចាប់រង្វាន់លើកទីបីពីប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលធ្វើឡើងនៅផ្សារទំនើប Exchange Square កាលពីថ្ងៃ 15 មីនា។ អ្នកឈ្នះរង្វាន់ម៉ូតូ Zoomer X មួយរង្វាន់បានទៅលើឈ្មោះ ពៅ ស្រីនិច អតិថិជនប្រើ Huawei អេ 7 ដែលបានទិញនៅហាង ឆាយ គីម (តាខ្មៅ)។

គាត់មានអារម្មណ៍រំភើបចង់ហោះ ស្ទើរនិយាយមិនចេញនៅពេលដែលក្រុមហ៊ុនធ្វើការទំនាក់ទំនងទៅនៅក្នុងពេលកំពុងផ្សាយផ្ទាល់ ហើយគាត់បាននិយាយថា នេះជាលើកទីមួយក្នុងឆាកជិវិតហើយ ដែលគាត់បានឈ្នះរង្វាន់។ រីឯអ្នកឈ្នះទូរទស្សន៍ 43 អ៊ីញ 1 រង្វាន់ គឺបានទៅលើឈ្មោះ ណែន ចំណាន ទិញ Huawei អេ 7 នៅហាងសៀងលីន និង 1 រង្វាន់ទៀតគឺ បានទៅលើឈ្មោះ Jackson ដែលបានទិញ Huawei អេ 7 ហាង Sopha។ ពួកគាត់ហាក់បីដូចជានឹកស្មានមិនដល់សោះ ដែលមានសំណាងបែបនេះ។

ក្រៅពីការចាប់រង្វាន់លើកទីបីនេះ យើងក៏មានការប្រគល់រង្វាន់ជូនដល់អតិថិជន ដែលបានឈ្នះរង្វាន់កាលពីលើកទីពីរផងដែរ។ ក្រុមការងាររបស់យើងបានប្រគល់រង្វាន់ Zoomer X 1 រង្វាន់ជូនលោកពូ អ៊ុក សិរីធរ នៅហាងទូរស័ព្ទដែលលោកពូបានទិញ និងដឹកម៉ូតូជូនដល់ផ្ទះតែម្តង។ គួររំលឹកផងដែរថា លោកពូបានជួបសំណាងអាក្រក់ដោយទូរស័ព្ទរបស់លោកពូ ដែលត្រូវរង្វាន់នេះត្រូវបានចោឆក់ ប៉ុន្តែសំណាងអាក្រក់របស់លោកពូបានប្រែក្លាយជាលាភសំណាងធំ ដោយឈ្នះម៉ូតូមួយគ្រឿងពីក្រុមហ៊ុន Huawei។

លោកពូក៏បានទៅទិញ Huawei nova3i មួយគ្រឿងទៀតដោយសារការគាំទ្រ។ ចំណែកឯអ្នកឈ្នះទូរទស្សន៍ទាំងពីររូប ក៏បានបង្ហាញវត្តមានក្នុងកម្មវិធីដើម្បីទទួលរង្វាន់ផងដែរ។ អ្នកឈ្នះទីមួយគឺកញ្ញា ធីតា និងអ្នកឈ្នះទីពីរគឺលោក ចាន់ថន។ ពួកគេទាំងពីរបានលើកឡើងថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ដែលបានឈ្នះរង្វាន់នេះ។ រកឯណាបានទិញទូរស័ព្ទតម្លៃជាង 100$ ប៉ុណ្ណោះ អាចមានឱកាសឈ្នះសុទ្ធតែ Smart TV តម្លៃជាង 500$។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei អេ 7 មានតម្លៃត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ $299 និងnova3តម្លៃ $469។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក នៅចាំអីទៀត! តោះទៅទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 ទាំងអស់គ្នា៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/