ភ្នំពេញ៖ បុរសតែងស្រីម្នាក់ ដោយតូចចិត្តជាមួយគូស្នេហ៍បដិសេធមិនព្រមរួមរស់បន្តជាមួយខ្លួន ក៏បានសម្រេចចិត្តជះទឹកអាស៊ីតដាក់បណ្ដាលឲ្យរងរបួសមុខ និងទ្រូង ដែលករណីនេះកើតឡើងកាលវេលាម៉ោង ម៉ោង២០ និង៣០នាទីថ្ងៃទី១៥ ខែមីនា នៅចំណុចមុខសណ្ឋាគារឡឺម៉ុង អគារលេខ១៩៦ ផ្លវលេខ៣០៤ ក្រុម៣៩ ភូមិ០៥សង្កាត់បឹងកេងកងទី០២ខណ្ឌចំការមនរាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឈ្មោះ ឃុន កុសល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១៦៣ សង្កាត់បឹងកេងកង ទី៣ខណ្ឌចំការមនមុខរបរបុគ្គលិកសណ្ឋាគារឡឺម៉ង់ ចំណែកជនសង្ស័យ ដែលជាគូស្នេហាមានឈ្មោះ ឡាច សោភ័ណ្ឌ ភេទប្រុស(បុរសតែងខ្លួនជាស្រី) អាយុ៣៥ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមាមជ័យ គ្មានមុខរបរ ។

មុនកើតហេតុ ជនសង្ស័យបានទូរស័ព្ទទាក់ទងមកជនរងគ្រោះដើម្បីសុំជួបចរចារអំពីបញ្ហាររស់នៅជាមួយគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនយល់ព្រមទើបធ្វើអោយជនសង្ស័យខឹងជាខ្លាំង ហើយក៏បានជះទឹកអាស៊ីតដាក់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរលើមុខ និងទ្រូង ។
ក្រោយកើតហេតុ ជនសង្ស័យបានបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ករណីមនុស្ស ឃាតដោយចេតនា ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ៕
សហការី KBN