ថៃ៖ កាលពីពេលថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានចាប់អារម្មណ៍ និងងឿងឆ្ងល់យ៉ាងខ្លាំងទៅលើករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្ដាលឲ្យម៉ូតូមួយគ្រឿងហោះឡើងទើលើខ្សែភ្លើង ។ ហេតុការណ៍នេះបានកើតឡើងនៅស្រុកកាប់ឆើង ខេត្តសុរិន្ទ ប្រទេសថៃ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿងដឹកមនុស្សចំនួន ៥នាក់ រួមទាំងម៉ូតូមួយគ្រឿង ។ មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរងគ្រោះ បានបែកកង់ម្ខាងបណ្ដាលឲ្យរយន្តក្រឡាប់ ធ្វើឲ្យមនុស្សចំនួន ៥នាក់រួមទាំងម៉ូតូផងនោះហោះ ប៉ើងឡើងលើ ដូច្នេះហើយទើបម៉ូតូនោះទើ ជាប់លើខ្សែភ្លើងតែម្ដង ចំណែកមនុស្សរងរបួសធ្ងន់ មិនបណ្ដាលឲ្យស្លាប់ឡើយ ។
ក្រោយកើតហេតុ មនុស្សជាច្រើនបានថតរូបម៉ូតូនោះ ហើយបង្ហោះទៅលើហ្វេសប៊ុក ធ្វើឲ្យកើតមានជាចម្ងល់យ៉ាងខ្លាំង ព្រមជាមួយការចុចស៊ែដ៏ច្រើនលើសលប់ផងដែរ ៕
សហការី KBN
ប្រភព៖ mthai