ភ្នំពេញ៖ អតិថិជនស្រាបៀរកម្ពុជាមា្នក់ទៀតហើយដែលទទួលបានមហាសំណាងឈ្នះរង្វាន់ធំ 10,000 ដុល្លារ ពីក្រវ៉ិលកំប៉ុងស្រាបៀរកម្ពុជា នៅឯស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

លោក ស្រុង ម៉ាទី ដែលជាអ្នកឈ្នះរង្វាន់ធំលើកនេះ បានបង្ហាញអារម្មណ៍រំភើបខ្លាំងជាមួយរង្វាន់នេះទាំងទឹកភ្នែក និង ស្នាមញញឹមប្រកបដោយភាពរីករាយឥតឧប្បមាពេលទទួលរង្វាន់ពីអ្នកតំណាងស្រាបៀរកម្ពុជា។

លោកបានប្រាប់ថាលោកនឹងយកប្រាក់រង្វាន់មហាសំណាង 10,000 ដុល្លារ នេះមកជួយសម្រាលដល់ការចំណាយផ្សេងៗក្នុងគ្រួសាររបស់លោកនិងថែទាំសុខភាពប្រពន្ធរបស់លោកដែលទើបតែប្រសូតបានកូនប្រុសដែលទើបមានអាយុបាន3ខែ។​ លោក ស្រុង ម៉ាទី ក៏នឹងប្រើប្រាស់ថវិកានេះដើម្បីដោះស្រាយលើបំណុលដែលជំពាក់ធនាគារខ្លះ និង ពង្រីកមុខរបរពេលបច្ចុប្បន្នខ្លះផងដែរ។
លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារស្រាបៀរកម្ពុជា ចូលរួមអបអរសាទរដល់លោក ស្រុង ម៉ាទី ដែលជាអ្នកឈ្នះរង្វាន់ធំ 10,000 ដុល្លារ ទី 13 ក្នុងឆ្នាំ 2019នេះ ហើយលោកស្រីសង្ឃឹមថា ទឹកប្រាក់ដែលលោកឈ្នះនឹងបានជួយសម្រួលដល់ជីវភាពរបស់លោកមួយផ្នែកដែរ។

លោកស្រីក៏បានរំលឹកដល់អ្នកឈ្នះរង្វាន់ពីក្រវ៉ិលកំប៉ុងស្រាបៀរកម្ពជាទាំងអស់អោយទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 067 902 902 ដើម្បីធ្វើការបើករង្វាន់ផ្ទាល់ ហើយលឿនក្នុងរយៈពេលខ្លីបំផុត។
ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាផលិតផលដែលមានគុណភាពខ្ពស់តាមបទដ្ឋានអន្តរជាតិដែលតែងតែទទួលបានមេដាយគុណភាពពីអន្តរជាតិ។ ផលិតផលទាំងអស់ត្រូវបានផលិតដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពល្អឥតខ្ចោះនិងប្រើប្រាស់បច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីនទំនើបចុងក្រោយគេ។ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ផលិតផលក៏ដូចជាសេវាកម្មដ៏ល្អសម្រាប់អតិថិជន ជាពិសេសការផ្តល់រង្វាន់ធំៗជាច្រើនពិតដើម្បីធ្វើឲ្យបទពិសោធន៍នៃការពិសាផលិតផលស្រាបៀរកម្ពុជាក៏ដូចជាភេសជ្ចៈដ៏ទៃទៀតរបស់ក្រុមហ៊ុនប្រកបដោយភាពរីករាយនិងរំភើបគ្រប់ពេលវេលា ៕

អត្ថបទពាណិជ្ជកម្ម